ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម​ថវិកា​ជូន​លោក ប៉ែន ឬ​ទ្ធី ដែល​មាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​បន្ត​ឯ​លំនៅដ្ឋាន​ក្នុង​ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​នៅ​រសៀល​ថ្ងៃ​ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២០​នេះ​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង​ផែន​ការងា​រធន ធាន​មនុស្ស​នៃ​ស្នងការដ្ឋាន បាន​នាំយក​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន​លោក ប៉ែន ឬ​ទ្ធី អតីត​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ដែល​បច្ចុប្បន្ន​លោក​បាន​ចូលនិវត្តន៍​ហើយ និង​កំពុង​មាន​ជម្ងឺ​ទើប​ចេញ​ពី​មន្ទីរពេទ្យ​ហេ​ី​យ​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​ក្នុង​លំនៅដ្ឋាន​ស្ថិតនៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ។​
​
ថ្លែង​ដោយ​ទឹកចិត្ត​ក្តុកក្តួល​លោក ប៉ែន ឬ​ទ្ធី បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ទឹកចិត្ត ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ស ថេត ដែល​ជា​និច្ច​ជា​កាល​ឯកឧត្តម​តែងតែ​ខ្វល់ខ្វាយ​យកចិត្តទុកដាក់​គឹ​ត​គូរ​អំពី​សុខទុក្ខ​របស់​មន្ត្រី​ថ្នាក់ក្រោម ពិសេស​មន្ត្រី​ដែល​ធ្លាប់បាន​បម្រើ​ការងារ​ជាមួយ​ឯកឧត្តម​នា​រយៈពេល​កន្លងមក ទោះបី​ពេលនេះ​ឯកឧត្តម ស្ថិតនៅ​ឆ្ងាយ​ពី​ទី​នេះ​ក្តី ។​
​
លោក​បែន ឬ​ទ្ធី និង​ក្រុមគ្រួសារ​សូម​គោរព​ជូនពរ​ឯកឧត្តម ស ថេត សូម​ឯកឧត្តម មាន​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ ប្រាជ្ញា​ភ្លឺ​ថ្លា និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​៕

​

Filed in: ព័ត៌មានជាតិ