ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ​ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​ក​ក្ដិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែវិច្ឆិកា  ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ​ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ភាគី​ពាក់ព័ន្ធ​របស់​រដ្ឋ​ទាំង​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ដែល​បាន​ផ្តល់​ការគាំទ្រ និង​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ដំណើរការ​កំណែ ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ ដោយ​បាន​ជំរុញ​ឱ្យ​កំណែទម្រង់​នេះ​មាន​ការវិវឌ្ឍ​ជា​ជំហានៗ ស្រប​តាម​ដំណាក់កាល​នី​មួយៗ​ដែល​បាន​កំណត់​ក្នុង​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រម​ទាំង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ​ដំបូង​២០១០-២០២០​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​គូសបញ្ជាក់​លម្អិត​ជូន​អង្គ​សិក្ខាសាលា​ជាតិ អំពី​សមិទ្ធផល​សំខាន់ៗ ដែល​សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​, ការរៀបចំ​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ​, ការផ្ទេរ​មុខងារ និង​ការផ្តល់​សេវា​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​, វិមជ្ឈការ​ហិរញ្ញវត្ថុ​, កា​រៀបចំ​ប្រព័ន្ធ​កសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការពង្រឹង​គណនេយ្យភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ដោយ​លែ​ក​បញ្ហា​ប្រឈម​ជា​គន្លឹះ​មួយ​ចំនួន​ដែល​ត្រូវ​រួម​គ្នា​បន្ត​ដោះស្រាយ​នោះ​រួមមាន បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ​, បញ្ហា​ពាក់ព័ន្ធ​នឹង​ការធ្វើ​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​៖ , បញ្ហា​ពាក់ព័ន្ធ​នឹង​ភាព​ជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​, បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​៖

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ដើម្បី​ធានា​សម្រេច​បាន​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ចាំបាច់​ត្រូវ​បន្ត​ធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដែល​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល សាធារណៈ គឺជា​កត្តា​ដ៏​មាន​សារៈសំខាន់ ពោល​គឺ កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២​នឹងត្រូវ​កំណត់​ឱ្យបាន​ច្បាស់លាស់​នូ​វ​ការទទួលខុសត្រូវ រវាង​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នី​មួយៗ ដើម្បី​ចៀសវាង​ឱ្យបាន​នូវ​ភាព​មិន​ច្បាស់លាស់​នៃ​ការទទួលខុសត្រូវ និង​ភាព​ត្រួតស៊ីគ្នា​នៃ ការទទួលខុសត្រូវរ​វាង​រដ្ឋបាល​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​នីមួយៗ​។​

​សម្បី​សម្រេច​ការងារ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា គ​.​ជ​.​អ​.​ប​. បាន​ចាត់ចែង​ឱ្យមាន​ការសិក្សា និង​រៀបចំសេចក្តី ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ជា​មូលដ្ឋាន​តម្រង់​ទិស​ដល់​ការរៀបចំ​តាក់តែង​កម្ម​វិធី​ជាតិ​សម្រាប់ រយៈពេល​១០​ឆ្នាំ​ដំណាក់កាល​ទី​២ ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣០ ដោយ​បាន​ប្រើប្រាស់​ពេលវេលា​ជាង​៦​ខែ ដើម្បី​សិក្សា​រៀបចំ​ឯកសារ​ទស្សនទាន​នេះ ដោយ​មាន​ការពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​មួយចំនួន​។​

​ដើម្បីឱ្យ​ឯកសារ​ទស្សនទាន​នេះ ទទួលបាន​នូវ​ធាតុ​ចូល​បន្ថែមទៀត សម្ដេច​ក្រឡាហោម​បានផ្ដល់​ចក្ខុវិស័យ​គន្លឹះ​សំខាន់​ជូន​អង្គ​សិក្ខាសាលា​ពិចារណា ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ឡើងវិញ​នូវ​មុខងារ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៃ​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ រដ្ឋបាល​រាជធានី រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់​, ការរៀបចំ​ធនធាន និង​កិច្ច​ការ​ពាក់ព័ន្ធ​ចាំបាច់​នានា​៖, អភិបាលកិច្ច​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​កិច្ចការ​អន្តរ​វិស័យ​។ សម្ដេច​សង្ឃឹមថា​សិក្ខាសាលា​ជាតិ​នា​ថ្ងៃនេះ​នឹង​ទទួលបាន​នូវ​មតិយោបល់​ដែលជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​ជា​ច្រើន​បន្ថែមទៀត​សម្រាប់​ការកំណត់​ចក្ខុវិស័យ និង​កិច្ចការ​ជា​អាទិភាព​នានា នៃ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ ឱ្យ​កាន់តែ​មាន​ភាពជាក់លាក់ ច្បាស់លាស់ និង​អាច​សម្រេចបាន​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ​។​

​ពី​វេទិការ​អធិបតី​នៃ​សិក្ខាសាលា​នេះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បន្ត​មាន​ប្រសាសន៍​ក្រើនរំលឹក​ដល់​ប្រធាន​ស្ថាប័ន ជាពិសេស​រដ្ឋបាល​ថ្នា់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់សូម​តាមដាន និង​ក្ដាប់​ព័ត៌មាន​ឱ្យ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ក្ដីកង្វល់ និង​សំណូមពរ​ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យ​បាន​លឿន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ សម្ដេច​ក៏​បាន​កោតសរសើ​រ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មាន​ភាព​ម្ចាស់​ការចូល​រួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការចាត់វិធានការ និង​កៀរគរ​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះ​ទឹកជំនន់​យ៉ាង​ទាន់ពេលវេលា ស្រប​ទៅតាម​ស្ថានភាព និង​តម្រូវការ​ជាក់ស្ដែង​របស់​មូលដ្ឋាន​នីមួយៗ​។​

​មុន​នឹង​បញ្ចប់ សម្ដេច​ក៏​បាន​មានប្រសាសន៍​ជូនពរ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្រ្តី និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ជាមួយនឹងឯឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និង​ពាណិជ្ជ​កម្ម​ហុងគ្រី​ដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីទើប​តែ​បញ្ចប់ទស្សនកិច្ច​នៅ​កម្ពុជា សូមមានសុខភាពល្អ និងចៀសផុតពីជំងឺដ៏កាចសាវហានេះ។

សម្ដេចក៏បានថ្លែងអំពាវនាវជាថ្មីទៀតដល់បងប្អូន ប្រជាពលរដ្ឋ សូមបន្ ​ប្រកាន់ខ្ជាប់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺកូវីដ​១៩​តាម​ការ​ណែនាំ​របស់ក្រសួងសុខាភិបាល ជាពិសេសដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍ ៕​

Filed in: ព័ត៌មានជាតិ