ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរឆក់​២​នាក់ និង​អាវុធខ្លី​មួ​យ​ដើម ទៅ​តុលាការ​ក្រោយ​បង្ក្រាបបាន​ប៉ុន្មាន​ថ្ងៃមុន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​០២​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប និង​ទូរស័ព្ទ​) និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់​។​

​ជនសង្ស័យ​ទាំង​ពីរ ទី​១៖​ឈ្មោះ ម៉ែន សុ​ភក្ត្រា អាយុ​២២​ឆ្នាំ មានមុខ​របរ អ្នក​ចាក់​ភ្លេង (DJ) ស្រុកកំណើត ខេត្ត​ព្រៃវែង ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក និង​ទី​២៖​ឈ្មោះ ចាង សុវណ្ណ​រតនៈ ហៅ​តង អាយុ​២២​ឆ្នាំ មានមុខ​របរ​ជាងឈើ ស្រុកកំណើត រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​គួរបញ្ជាក់​ថា កាលពី​វេលា​ម៉ោងជាង​០២​ទាបភ្លឺ ឈានចូល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចាប់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ និង​ដកហូត​កាំភ្លើងខ្លី​១​ដើម​ម៉ាក K59 ក្រោយពី​រូបគេ​ទាំង​ពីរ​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ពី​នារី​ម្នាក់ កំពុង​អង្គុយ​ចុច​ទូរស័ព្ទ ហើយ​ត្រូវបាន​នារី​រងគ្រោះ ស្រែកឆោ​រឡោ​ផ្អើល​ដល់​ប្រជាពលរដ្ឋ យក​កៅអី​គប់ និង​ទាញ​ទម្លាក់​ពីលើ​ម៉ូតូ ប្រតាយប្រតប់​គ្នា ធ្វើឲ្យ​ជនសង្ស័យ​បម្រុង​ដក​កាំភ្លើង​បាញ់​រំដោះខ្លួន ក៏​ជ្រុះ​កាំភ្លើង​ទៅលើ​ដី ខណៈ​នោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង មកដល់​ជួយ​អន្តរាគមន៍​ចាប់វាយ​ខ្នោះ​ទាំង​២​នាក់​តែ​ម្ដង​។​

​ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង​ពីរ បាន​សារភាព​ឲ្យដឹងថា រូបគេ​ពិតជា បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរ​សព្ទ​ដៃ ពី​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​រូបគេ​ទាំង​ពីរ​តែង ប្រើប្រាស់​គ្រឿងញៀន​ជាប្រចាំ និង​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​ដង​ហើយ​ទាំង​លើក​នេះ​។​

​លើក​ទី​១ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ ឆក់​បាន​ទូរ​សព្ទ​ដៃ​០១​គ្រឿង នៅ​ចំណុច​សាលារៀន​សន្ធរម៉ុក​, លើក​ទី​២ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០​ផងដែរ ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច នៅ​ចំណុច​ស្ពាន​អាកាស​៥​មករា ជាប់​វិទ្យាស្ថាន​តិច​ណូ និង​លើក​ទី​៣​នេះ ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​ថែមទាំង​ត្រូវ​បាន កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង​ចាប់វាយ​ខ្នោះ ជាប់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ