ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែ​បម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គំរាមកំហែង​កេរ្ត៍ តាម​បណ្តាញ​សង្គម​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កែ​បម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​រូប​នោះ​គំរាមកំហែង​កេរ្ត៍ និង​កំហែង​ទារប្រាក់ តាម​បណ្តាញ​សង្គម​ក្នុង​អំឡុងពេល​ថ្មីៗ​នេះ ហើយ​ការឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់​ចំណុច​ភូមិសាស្ត្រ​ទឹកដី​ក្រុងកែប​។​

​សមត្ថកិច្ច​ខេត្ត​កែប​បាន​បញ្ជាក់ថា អនុវត្ត​តាម​ការដឹក​នាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង កែប បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​គំរាម​ហែក​កេរ្ត៍ និង​កំហែង​ទា​ប្រាក់ តាម facebook (​តាម​បណ្តឹង​ជនរងគ្រោះ​) ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុង ចន្ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​លើ​ករណី​នេះ​ជាច្រើន​លើក​មក​ហើយ ។ ក្រោយ​ពី​ស្រង់​ចម្លើយ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ចំពោះ​ករណី​ដូចខាងលើ សមត្ថកិច្ច សូម​សំណូម​ដល់​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ទាំងអស់ សូមមេត្តា​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ ចំពោះ​ល្បិចកល​ផ្សេងៗ​របស់​ជន​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក បើ​មាន​ការសង្ស័យ​សូម​សហការ​រាយការណ៍​ជូន​កម្លាំង​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ