ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ប្រមូល​សំរាម​និង​បាញ់​ទឹក​លា​ហ​សំអាត​តាម​ដងផ្លូវ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ គិត​ត្រឹម​ម៉ោង​១៧:០០ នាទី ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សមាសភាព​ចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធាន​ការិយាល័យ លោក ជួន ចិត្រ អធិការរង​ខណ្ឌ លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធាន​ផ្នែក ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​÷

១/.​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះ​នរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ ១៣៦ ១៣០ ១១០ ៥ ១៤៤ ១៤៨ ១០៦ ១០៨ ១៣ ៨០ ជា​លទ្ធផល​÷

-​ចាក់សោរ​កង់​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​ទុក​នៅ​នឹង​កន្លែង​ចំនួន ០២​គ្រឿង និង​ស្ទូច​ចំនួន ០២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​។​

-​ចាប់​យក​ម៉ូតូ​ចត​ឥត​សណ្តាប់ធ្នាប់​ចំនួន ០២​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​ចំនួន ១០​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ​ដូនពេញ​។​

២/.​បាញ់​លាង​សម្អាត​សួន​លោកតា ក្រម ង៉ុយ សួន​មុខ​វត្ត​ទី សួន​មុខ​ចាន់​ឆាយ៉ា សួន និង​ច្រាំងទន្លេ​ចាប់​ពី​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​សួន​មុខ​ផ្សារ​រាត្រី​។​

៣/-​សហការ​ជាមួយ​ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ ចុះ​ប្រមូល​សំរាម​សេសសល់ និង​បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ និង​ដេប៉ូ​សំរាម​បណ្តោះអាសន្ន​មាន​មហាវិថី ព្រះមុនីវង្ស ព្រះ​នរោត្តម ព្រះ​សុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦៕

Filed in: ព័ត៌មានជាតិ