ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន ៖ «​នៅ​ផ្ទះ​ខ្ញុំ មាន​រូបខ្ញុំ និង​ភរិយា​ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប ១៨ នាក់ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បញ្ជាក់ថា អវិជ្ជមាន​ទាំងអស់ មិន​មាន​អ្នកណា​ឆ្លង​ជំងឺ​កូវី​ដ ១៩ នោះទេ​!»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

គោរព​ជូន​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី ដែល​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ២០២០ ម្សិលម៉ិញ មាន​វិជ្ជ​មានកូ​វីដ ១៩ ដែល​រកឃើញ​នៅ​ប្រទេស​ថៃ​ប ន្ទា​ប់​ពី​គាត់​ចាកចេញ​ពី​កម្ពុជា ។ ថ្ងៃនេះ ក្រុម​គ្រូពេទ្យ​កម្ពុជា​បាន​ប្រញាប់ប្រញាល់​ប្រមូល​អ្នក​មាន​ទំនាក់ទំនង​ទាំងអស់​ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។​

​ដោយឡែក នៅ​ផ្ទះ​ខ្ញុំ មាន​រូបខ្ញុំ និង​ភរិយា​ក្រុម​អង្គរក្ស អ្នកបើកបរ​សរុប ១៨ នាក់ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បញ្ជាក់ថា អវិជ្ជមាន​ទាំងអស់ មិន​មាន​អ្នកណា​ឆ្លង​ជំងឺ​កូវី​ដ ១៩ នោះទេ ។​

​ទោះបី​ខ្ញុំ​មិន​មាន​ឆ្លងកូវី​ដ​១៩​ក្តី តែ​ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា គ្រូពេទ្យ​តម្រូវ​ឱ្យ​ខ្ញុំ​រស់នៅ​ដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ សូម្បី​តែ​ភរិយា កូន និង​ចៅ​ក៏​មិន​អាច​ជួប​បានដែរ ។​

​ទួល​ព្រះ​បង្គំ​សូម​ព្រះរាជទាន​ទោស​ពី​អង្គ​ព្រះមហាក្សត្រ​និង​ហ្លួង​ម៉ែ​ដែល​ទួល​ព្រះ​បង្គំ​មិន​អាច​ដង្ហែរ​ព្រះអង្គ​យាង​មក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ដង្ហែរ​ព្រះអង្គ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​បាន ។​

​សូម​អភ័យទោស​ពី​បងប្អូន​ជនរួមជាតិ​នៅ ខេត្ត​ពោធិសាត់ បាត់ដំបង​និង​បន្ទាយមានជ័យ​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ចែក​ស្រូវពូជ​និង​ជំនួយ​សង្គ្រោះ​បាន​ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ទៅ​ចែក​ជំនួស​។​

​សូម​លើក​ពេល​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​៣៨​ខ្សែ​នៅ​ខេត្ត​សៀមរាប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ ១៦ វិច្ឆិកា ២០២០ ទៅ​ពេល​ក្រោយ​វិញ ។​

​សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ដៃគូ​ពាក់​​ពន្ធ័​ទាំង​អស់​ដែល​ខ្ញុំ​មិន​អាច​ចូលរួម​ប្រជុំ​បាន ដែល​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម​ពី​ថ្ងៃ ១២ ដល់​ថ្ងៃ​១៥ វិច្ឆិកា ២០២០ ខាងមុខនេះ​។​ ​ទោះ​ត្រូវ​អាក់ ខាន​ចេញពីផ្ទះ ដែល​ជា​ការតម្រូវ​របស់​គ្រូពេទ្យ​ក្នុង​ការធ្វើចត្តា​ឡី​ស័ក​១៤​ថ្ងៃ​តែ​ខ្ញុំ​នៅតែ​បំពេញការងារ​​ដោយ​ពិនិត្យ​សម្រេច​និង​ចុះហត្ថលេខា​លើ​ឯកសារ​នានា​របស់​រាជ​រដ្ឋាភិបាល​​បាន​ដដែល​ ។ ​សមាជិក​រាជរដ្ឋាភិបាល​អភិបាលខេត្ត​និង​មេបញ្ជាការ​កងកម្លាំង​​ប្រដាប់អាវុធ​នៅ​តែ​អាច​រាយ​ការណ៏ឬ​សុំ​យោបល់​ខ្ញុំ​បានដ​ដែល ។​
​ខ្ញុំ​នៅតែ​អាច​ហាត់ប្រាណ​រាប់​ទាំង​វាយកូនគោល​នៅក្នុង​បរិវេណ​ផ្ទះ​បាន​ដដែល​គ្រាន់​ ​តែ​មិន​ឱ្យ​មនុស្ស​ដទៃ​មក​ជិត​ប៉ុណ្ណោះ​។​

​នេះ​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ទាំងអស់គ្នា​។​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បារម្ភ​ពី​សុខភាព​ខ្ញុំ​និង​ជូនពរ​ដល់​ខ្ញុំ ៕

 

Filed in: ព័ត៌មានជាតិ