ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិតក្នុង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង នា​ព្រឹក ថ្ងៃ​ពុធ ៤​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ឲ្យ​មន្ត្រីរាជការ ក៏ដូចជា​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការអនុវត្ត​នូវ​វិធានការណ៍​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការទប់ស្កាត់​នូវ​ជម្ងឺ​កូវី​ដ​១៩ ខណៈ​ដែល​ពិភពលោក​បាន​នឹង​កំពុង​ប្រឈមមុខ​នឹង​ការឆ្លង​រីក​រាលដាល​យ៉ាងខ្លាំង និង​ពុំ​ទាន់​មាន​វ៉ាក់សាំង​ជា​ផ្លូវការ​សម្រាប់​ព្យាបាល​នៅ​ឡើយ​នោះទេ​។​

​ម្យ៉ាងទៀត​ត្រូវ​ធ្វើ​ជា​មន្ត្រី​ស្មោះត្រង់​ក្នុង​ការ​ម​ប្រើ​សេវាសាធារណៈ​ឲ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ ជូន​ដល់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ដែល​បាន​ធ្វើដំណើរ​ឆ្លងកាត់​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រែ​វ​ល្លិ៍ (​នៅពេល​ដែល​ឆ្លង​ព្រំដែន​បើក​ឲ្យ​ដំណើរការជាធ​ម្មតា​ឡើងវិញ​)៕

Filed in: ព័ត៌មានជាតិ