ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សាកសព​យុវជន លាង ណា​វីន ដែល​លង់ទឹក​បាត់​សព​រយះពេល​២០​ម៉ោង​បាន​រកឃើញ​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បាត់ដំបង ៖ នៅ​ថ្ងៃ​អង្គារ៍ ៣​រោច​ខែ​ក​ក្ដិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​០៣ ខែវិច្ឆិកា​ឆ្នាំ​២០២០ ដឹង​កើតហេតុ​នៅ ម៉ោង​១២:២០​នាទី នៅ​ចំណុច​សំណង់​អូរ​តា​គី ក្រុមទី​២៨ ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ។​

​សព​ឈ្មោះ លាង ណា​វីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​វឿត វឿង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ នៅ​ភូមិ​អូរ​តា​គី បានបញ្ជាក់​ថា​÷ នៅ​ថ្ងៃ​៣,១១,២០២០ នៅវេលា​ម៉ោង​១១:៣០​នាទី ខ្លួន​បាន​មក​ធ្វើ​រាន​បង់​ត្រី នៅ​ចំណុច​សំណង់​អូរ​តា​គី បាន​កន្លះ​ម៉ោង​ស្រាប់តែ​ឃើញ​ក្មេងៗ​មិន​ស្គាល់​ឈ្មោះ​និង​ទីលំនៅ បាន​នាំគ្នា​មក​មុជទឹក​លេង ដោយ​ឃើញ​មាន​ក្មេងប្រុស​២​នាក់​ចុះ​ហែល​មក​កន្លែង​ខ្លួន​កំពុង​ធ្វើ​រាន​បង់​ត្រី​ចំងាយ​ពី​ជ្រាំ​ង​១០​ម៉ែត្រ ហើយ​ឃើញ​២​នាក់​ទៀត​នៅ​មុជទឹក​នៅក្បែរ​ជ្រាំង ក្រោយមក​ស្រាប់តែ​លឺ​សំលេង​ស្រែក​ឱ្យ​ជួយ​ផង​លង់ទឹក​ហើយ ភ្លាម​នោះ​ខ្លួន​ក៏​បោះ​កង់ឡាន​អោយ​មិត្ត​ភ័ក្ដិ​វា​ទៅ​ជួយ​តែ​ជួយ​មិន​ទាន់ ព្រោះ​ទឹក​ហូរ​កួច​ខ្លាំង​យកទៅ​បាត់​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​។

​មូលហេតុ ជន​រងគ្រោះ​ចុះ​មុជទឹក​លេង​(​មិន​ចេះ​ហែល​ទឹក​)​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​។

​ចំពោះ​សព​ក្រុម​គ្រុមគ្រួសា​ជនរងគ្រោះ​និង​សមត្តកិច្ច​យើង​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ​។

​រហូត​ដល់​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០២០ វេលា​ម៉ោង​០៨:៣០​នាទី សមត្ថកិច្ច និង​ក្រុមគ្រួសារ​បាន​រកឃើញ​សាកសព​ដែល​លង់ទឹក​នៅ​ចំណុច​ខាង​ក្រោម​ទី​កន្លែង​កើតហេតុ​(​ខាងជើង​)​ចំងាយ​១០០​ម៉ែត្រ ដោយ​អណ្ដែត​ទឹក​ក្បាល​ឡើង​លើ​។

​សាកសព​ជំនាញ​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕
​

Filed in: ព័ត៌មានជាតិ