ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្តារ​បុក​ជញ្ជាំង​បេតុង​បឹងទំពន់​តូច ប្រឡាយ និង​ជួសជុល​កែលម្អ​ស្ថានីយ​បូមទឹក​បឹងទំពន់ ឆាប់ៗ​នេះ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ដោយ​ពិនិត្យឃើញ​ស្ថានីយ​បូមទឹក​បឹងទំពន់ មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងទំពន់​តូច និង​ប្រឡាយ​គោក​រាក់​យ៉ាងខ្លាំង ដោយសារ​ការចាក់ដី​រំលោភ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការធ្វើឱ្យ​ប្រសើរឡើង នូវ​សមត្ថភាព​នៃ​ម៉ាស៊ីនបូមទឹក បុក​ជញ្ជាំង​បេតុង (Sheet-Pie) ស្តារ​ជម្រៅ​អាង​ស្តុក​ទឹក និង​ប្រឡាយ ដើម្បី​កាត់បន្ថយ ជា​អតិបរមា​នូវ​ការលិចលង់​តំបន់​ខ្លះ​នៃ​ខណ្ឌ​ទួលគោក សែន​សុខ បឹង​កេងកង និង​មាន​ជ័យ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែ​វិច្ឆិកា​នេះ​។​

​បើ​តាម​សេចក្តីជូនដំណឹង​ដដែល បានឱ្យដឹងថា មុនពេល​មាន​ជំនន់​ទឹកភ្លៀង ក្រុមការងារ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ការងារ​នេះ ប៉ុន្តែ​មាន​ការរារាំង​ពី​អ្នក​រំលោភ​កាន់កាប់ ដោយ​អ្នកខ្លះ​មានបំណង​ប្រើ​អំពើហិង្សា​មក​លើ​ក្រុមការងារ ធ្វើ​ឱ្យ​អាក់ខាន​ពុំ​អាច​អនុវត្ត​បាន​ឡើយ​។​

​រដ្ឋបាល​រាជធានី បាន​បន្តថា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ នៅពេល​ដែល​រាជធានី​ភ្នំពេញ ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ខ្លាំង​នោះ ប្រសិនបើ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​មិនទាន់​ពេលវេលា ក្នុង​ការ​យក​ឡាន​បូមទឹក​ខ្នាត​ធំ​ទៅ​ជួយ​បូម​សង្គ្រោះ ព្រមទាំង​យក​បាវ​ខ្សាច់​ទៅ​ទប់ទឹក កុំឱ្យ​លិច​ស្ថានីយ​បូមទឹក​បឹងទំពន់​ទេនោះ ម្ល៉េះ​ទូរបញ្ជា​អគ្គិសនី​ស្ថានីយ​បូមទឹក​នេះ​ត្រូវ​លិចលង់ បង្ក​ឱ្យ​ផ្ទុះ​ឆេះ​លែង​ដំណើរការ​កើត នាំ​ឱ្យ​តំបន់​មួយចំនួន នៃ​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់​ត្រាំត្រែង​ជាច្រើន​ខែ​ទៀត​ផង​។ ទម្រាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ រក​ម៉ាស៊ីនបូមទឹក​ថ្មី និង​ជួសជុល​ម៉ូទ័រ​បូមទឹក​នៃ​ស្ថានីយ​បូមទឹក​បឹងទំពន់​នេះ ដើម្បី​បូមទឹក​បញ្ចេញ​ទៅ​បឹង​ជើងឯក ឱ្យ​បាន​រួចរាល់​ឡើងវិញ​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ប្រកប​ដោយ​ចក្ខុវិស័យ​យូរអង្វែង សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ រំដោះ​ទឹក កាត់បន្ថយ​ការលិចលង់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដំណើរការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​បាន​ជម្រាបជូន​ខាងលើ ក្នុង​ពេលខាងមុខ​នេះ​ដ៏​ខ្លី​។ ទន្ទឹមនឹងនេះ ក្នុង​អំឡុង​ពេល​អនុវត្ត​គម្រោង​កែលម្អ​ខាងលើ​ឡើងវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​អ្នក​រារាំង ឬ​តវ៉ា​ទាំងឡាយ​៕

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ