ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី​កសិកម្ម​បាន​ចូល​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវ​ដោយសារ​ទឹក​ជំនន់​នៅ​ក្រុង​កំពង់ឆ្នាំង​ខេត្ត​កំពង់ឆ្នាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​ក​ក្តិក ឆ្នាំ​ជូត ទោស័ក​ព ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ផ្លូវ​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​ពោធិសាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ ដើម្បី​បំពេញ​បេសកកម្ម​រយ​:​ពេល​មួយ​សប្តាហ៍ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ចូល​ពិនិត្យ​ផលប៉ះពាល់​ដំណាំ​ស្រូវ​ដោយសារ​ទឹកជំនន់​នៅ ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និ​ង​នេសាទ​ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង​ថា​ទឹកជំនន់​ឆ្នាំ​នេះ​បាន​ធ្វើឲ្យប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ ១ ៣៨៣ ហ​.​ត និង​ផ្ទៃ​ដី​ខូចខាត​ចំនួន ៩២៨​ហ​.​ត នៅក្នុង ៥​ស្រុក និង​ក្នុង​ក្រុង​កំពង់ឆ្នាំង​។​

​បច្ចុប្បន្ន​មន្ទីរ​កំពុង​ចុះ​ស្រង់​តួលេខ​ចំនួន​គ្រួសារ​រងគ្រោះ បន្ទាប់​មក​រាយការណ៍​ជូន​ក្រសួង និង​លើក​សំណើ សុំ​ពូជស្រូវ​យក​មក​ចែកចាយ​ជូន​ពួកគាត់​។

​ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​មន្ទីរ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ឲ្យបាន​ច្បាស់និង​ទាន់​ពេលវេលា​ដើម្បី​រៀបចំ​កម្មវិធី​ចុះ​អន្តរាគមន៍​ចែក​ពូជស្រូវ​ជូន​ដល់​គ្រួសារ​ដែល​រងគ្រោះ​ឲ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ចាប់ផ្តើម ស្តារ​ផលិតកម្ម​ស្រូវ​ឡើងវិញ​៕

Filed in: ព័ត៌មានជាតិ