ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កងកម្លាំង​មក​ជួយ​សម្អាតផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​បុរី VIP ជា​លើក​ទី​២, ម្ចាស់​បុរី VIP គោរព​អរគុណ​អភិបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​ទាំងអស់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំងចម្រុះ​រាប់រយ​នាក់ ដោយ​មាន​ទាំង​រថយន្ត បាញ់​ទឹក និង​រថយន្ត​បាញ់ថ្នាំ​សម្លាប់​មូស និង​មេរោគ ជា​ទ្រង់ទ្រាយ​ធំ មក​លាង​សម្អាត និង ធ្វើ​អនាម័យ ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​នៅក្នុង​បុរី VIP ដែល​ស្ថិតនៅ​ខណ្ឌដង្កោ​។​

​សកម្មភាព​ចុះ​ជួយ​នេះ ស្រប​ពេល​ទឹក​ស្រ​ក និង ក្នុងពេល​ប្រជាពលរដ្ឋ​ចូលមក​រស់នៅ​នៅក្នុង​បុរី​វិញ​ដូចដើម​វិញ នាពេលនេះ មិន​ត្រឹមតែ​ពលរដ្ឋ ដែល​ទទួល​ផល​ប៉ុណ្ណោះ​ទេ ដែល​បង្ហាញ​អារម្មណ៍​ត្រេកអរ សូម្បី​តែ​ថ្នាក់​គ្រប់គ្រង​បុរី​គ្រប់​ជាន់ថ្នាក់ ក៏​បង្ហាញ​នូវ​ការ​អរគុណ ចំពោះ​សកម្មភាព យកចិត្តទុកដាក់​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​នេះ​ផង​ដែរ​។​

​លោក វន វណ្ណៈ និង ហម រ៉​ន ម្ចាស់​គម្រោង​បុរី VIP ដែល​បាន​ដុតដៃ​ដុតជើង ក្នុង​សកម្មភាព​ចុះ​សម្អាត​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ បាន​បង្ហាញ​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង ដែល​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​រហូតដល់​រាប់រយ​នាក់ ចុះ​មក​សម្អាត​ផ្លូវថ្នល់ និង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ជន់​លិច​កន្លងមក ទទួលបាន​នូវ​បរិស្ថាន​រស់នៅ​ស្អាត​ដូចដើម​។​

​លោក​ថា នេះ​ជា​សកម្មភាព​លាង​សម្អាត​នៅក្នុង​បុរី​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០២០ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រា​ង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​រយ​នាក់ មក​លាង​សម្អាង​នៅក្នុង​បុរី​បែប​នេះ​ម្ដង​ដែរ​។​

​យ៉ាងណាមិញ លោក​ទាំង​ពីរ បាន​ចាត់ទុកថា សកម្មភាព​ដែល​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​នាពេលនេះ មាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន និង​កាន់តែ​ប្រសើរ​ជាង​មុន ដោយ​ក្រៅពី​លាង​សម្អាត និង បោសសម្អាត​សំរាម នៅក្នុង​បុរី​ទាំងមូល ក៏​មាន​ការ​បាញ់​ថ្នាំ​មូស និង បាញ់​អាកុល​សម្លាប់​មេរោគ នៅ​គ្រប់​ផ្ទះ​របស់​ប្រជាពលរដ្ឋ រួម​ទាំង​តំបន់​ជុំវិញ ដែល​ធ្វើអោយ​ពលរដ្ឋ​នៅក្នុង​បុរី​របស់លោក មាន​បរិស្ថាន​ប្រកបដោយ​ផា​សុកភាព​ដូចដើម​។ ក្នុងនោះ ការអន្តរាគមន៍​លើ​ប្រព័ន្ធ​ទឹក​ស្អាត និង លើ​ប្រព័ន្ធ​អគ្គីសនី​ក្រោយ​ទឹក​ស្រក ក៏​ជា​អ្វី​ដែល​ពលរដ្ឋ​នៅក្នុង​បុរី​របស់​លោក​ត្រូវការ​ផងដែរ​។​

​លោក ស៊ុ ស៊ី​ដេត នាយក​គ្រប់គ្រង​ទូទៅ​បុរី VIP បាន​គូសបញ្ជាក់ថា ក្រោយ​ស្ថានភាព​ទឹក​ស្រក ទីតាំង​របស់​បុរី​មិនមាន​ខូចខាត​នូវ​ប្រព័ន្ធ​លូ និង ផ្លូវ​ចូល​បុរី​ធ្ងន់ធ្ងរ​នោះទេ ដោយ​ប្រព័ន្ធ​លូ​ដែល​មាន​ការកកស្ទះ ត្រូវបាន​ខាង​បុ​រីស្ដា និង ជួសជុល​ឡើង​វិញ​អស់ហើយ​។​

​លោក​ថា «​គាប់​ជួន​ជា​ខាង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​សាលា​រាជធានី​ភ្នំពេញ បាន​មក​ជួយ​សម្អាត​នៅក្នុង​បុរី​ចំនួន​២​លើ​នេះ​ផង ទើប​រឹតតែ​ធ្វើអោយ​ទីតាំង​បុរី​ទាំងមូល​កាន់តែ​ល្អប្រសើរ​»​។​

​លោក ស៊ុ ស៊ី​ដេត បាន​បង្ហាញ​នូវ​អារម្មណ៍​ត្រេកអរ បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ក្រសួង​ធនធាន​ទឹក​បាន​គម្រោង​រៀបចំ​រំដោះ​ទឹក ពី​តំបន់​គីរីរម្យ មិន​ឲ្យ​ហូរ​ចាក់​បង្ក​ឲ្យ​លិចលង់​ដងស្ទឹង​ព្រែក​ត្នោត​នា​ឆ្នាំក្រោយៗ ទៀត​ទេ ដែល​ដំណោះស្រាយ​នេះ គឺ​លោក​យល់ថា ពិតជា​មិន​ធ្វើអោយ​តំបន់​មួយ​ផ្នែក​ក្នុង​ខណ្ឌ​ដង្កោ​លិចលង់​ទៀតឡើយ ដោយសារ​តែ​ភាពជាក់ស្ដែង នៅក្នុង​បុរី​របស់លោក​គឺ​មិន​ដែល​លិច​បែបនេះ​ទេ បើ​គ្មាន​ភ្លៀង​ពី​ឥទ្ធិពល​ព្យុះ និង ទឹក​ជន​ខ្លាំង​ពី​ស្ទឹង​ព្រែក​ត្នោត ដែល​បណ្ដាល​មក​ពី​បាក់​ទំនប់​នៅ​គីរីរម្យ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន​៕

Filed in: ព័ត៌មានជាតិ