ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា ដែល​ចប់​បេសកកម្ម​កា​ទូត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បាន​បញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំ​កន្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​៤ ឆ្នាំ​កន្លះ ក្នុងការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ឯកឧត្តម​ពិតជា​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​មិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជា​ពិសេស​បាន​ទទួល​ការគាំទ្រ ក៏ដូចជា​សហការ​យ៉ាង​ល្អ​អំពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលនាំឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ទទួលបាន​នូវ​ភាព​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នោះ​គឺ​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​មាន​ការ​កើនឡើង​ខ្ពស់​មួយ​កម្រិត​ថែមទៀត​។​

​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុងដំណាក់កាល​ការទូត​របស់​ឯកឧត្តម​នៅក្នុង​ប្រទេស​កម្ពុជា ឯកឧត្តម​ក៏បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូវី​ដ​-១៩ ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​ក្នុងនោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ជម្រាប​ជូន​សម្ដេច​តេ​ជោថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ការរស់នៅ ដែល​បាន​រួចផុត​ពី​ការឆ្លង​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ​។ ឯកឧត្តម​ពិត​ជា​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​រៀបចំ​កម្មវិធី​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​យល់ឃើញ​ថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​មិន​មាន​ការ​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការរៀបចំ​នោះ​ប្រព្រឹត្តទៅ​បាន​ជោគជ័យ ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​។​

ឯកឧត្តម​ក៏​បាន​បន្ថែមទៀតថា ឯកឧត្តម​ពិត​ជា​មាន​ជំនឿ​ជឿជាក់ថា កម្ពុជា និង​សិង្ហ​បុរី នឹង​អាច​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ទាំងអស់​នេះ អាច​ធ្វើទៅបាន​ដោយ​មាន​ការគាំទ្រ ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្ថាប័ន និង​ស្ថាប័ន ជាពិសេស​រវាង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​

ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៃ​ឃែល តាន់ (Michael Tan) និង​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​។ សម្ដេច​តេជោ ក៏​បាន​យល់ស្រប​ផងដែរ​ចំពោះ​ការលើកឡើង​របស់​សិង្ហ​បុរី​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ឯកឧត្ត ម៉ៃ​ឃែល តាន់ (Michael Tan) ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ពង្រីកពង្រឹង លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នៅក្នុង​បេសកកម្ម​កា​ទូត​របស់​ឯកឧត្តម​កន្លងមកនេះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជំងឺ​កូវី​ដ​-១៩ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ តាមរយៈ​សមរភូមិ​៣ ដែល​សមរភូមិ ទី​១ គឺ ធ្វើ​យ៉ាងណា​ប្រយុទ្ធ​ទប់ស្កាត់​កុំ​ឲ្យ​នាំចូល​ជំងឺ​នេះ​មក​ពី​ប្រទេស​ខាងក្រៅ សមរភូមិ​ទី​២ គឺ​ធ្វើ​យ៉ាងណា​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទៅកាន់​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ធ្វើ​យ៉ាងណា​ព្យាបាល​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នេះ ឱ្យ​ជាសះស្បើយ​៕

 

Filed in: ព័ត៌មានជាតិ