ទាន់ហេតុការណ៍
នគរបាលឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់==>ក្នុងពេលបំពេញទស្សនកិច្ចនាយករដ្ឋមន្ត្រីកាណាដា នឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា==>អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព

​លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ជាមួយ​ប្រតិភូ​អមដំណើរ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ជួប​សំណេះសំណាល ន​និង​សាកសួរ​សុខទុក្ខ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្ដ​រមានជ័យ​: នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០១​ខែវិច្ឆិកា​ឆ្នាំ​២០២០ លោក ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ជាមួយ​ប្រតិភូ​អមដំណើរ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ នាយ​-​នាយរង និង​ពល កងរាជអាវុធហត្ថ​ខេត្ត ឧត្ដ​មានជ័យ និង​អតីត យោធិន នៃ​កងរាជអាវុធហត្ថ​ចូលនិវត្តន៍ និង​គ្រួសារ ពលី​-​មរណៈ ចំនួន​៤៦​គ្រួសារ​ផង​ដែរ​។​
​
ក្នុង​ពិធី​នេះដែរ លោកនាយ​នាយ​ឧត្ដមសេនីយ៍ បានប្រគល់​ថវិកា​ជូន​លោក​ឧត្ដមសេនីយ៍ឯក (​ង៉ែត ចាន់ថុន )​នាយសេនាធិការ ចម្រុះ ប្រចាំការ​នៅ​ទិស​យោធភូមិភាគ​ទី​៤ និង​ទី ៥ ចំនួន ២៨០​លាន​រៀល​សម្រាប់​ផ្តល់ជូន​អតីតយុទ្ធជន ចំនួន ២៨​គ្រួសារ ក្នុង​ខេត្ត​ឧត្ដ​មានជ័យ​, និង​លោក​មេបញ្ជាការ យោធភូមិភាគ​ទី​៣ ចំនួន ៤០​លាន​រៀល​, លោក​មេបញ្ជាការ យោធភូមិភាគ​ទី​៤ ចំនួន​៤០​លាន​រៀល​, យោធភូមិភាគ​ទី​៥ ចំនួន​៤០​លាន​រៀល​, មេបញ្ជាការ កងពល​ធំ លេខ​២ ចំនួន ៤០​លាន​រៀល​, លោក​មេបញ្ជាការ កងពល​ធំ លេខ​៣ ចំនួន ៤០​លាន​រៀល​, មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៤១ ចំនួន ៤០​លាន​រៀល​, មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៤២ ចំនួន ៤០​លាន​រៀល​, មេបញ្ជាការ កងពលតូច​អន្តរាគមន៍​លេខ​៥១ ចំនួន​៤០​លាន​រៀល​, មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧត្ដរមានជ័យ ចំនួន​៤០​លាន​រៀល​, ស្នងការ ស្នងការ ដ្ឋា​ន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ចំនួន​៤០​លាន​រៀល​, មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត ឧត្ដរមានជ័យ ចំនួន​៤០​លាន​រៀល​, (​សម្រាប់​អង្គភាព​)
-​សម្រាប់​នាយទាហាន នាយទាហាន រង នៃ កងរាជអាវុធហត្ថ​ខេត្ត ឧត្ដរមានជ័យ ក្នុង​ម្នាក់ ចំនួន ១០​ម៉ឺន​រៀល , សម្រាប់​អ តីត​យុទ្ធជន និង​គ្រួសារ ពលី​-​មរណៈ ក្នុង​ម្នាក់់ ៥០​ម៉ឺន​រៀល​, មន្ទីរ សុខាភិបាល ខេត្ត ឧត្ដរមានជ័យ ចំនួន​១៣២​នាក់ ក្នុង​ម្នាក់់ ទទួលបាន ១០​ម៉ឺន​រៀល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ