ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង ចុះ​សួរ​សុខ​ទុក នាំយក​ថវិកា​មួយចំនួន​ជួយ​នាយរង​ប៉ុស្តិ៍​កពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ហ្នឹង​ផ្ទះ​.

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​០០​នាទី លោក​ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ដឹកនាំ​លោក​នាយរង​ប៉ុស្តិ៍ នាយ​-​នាយរង​ផ្នែក និង​មន្ត្រី​ចំនួន ១០​នាក់ ដើម្បី​ទៅ​សួរសុខទុក្ខ លោក​វរសេនីយ៍ទោ អុន កា​ថន នាយរង​ប៉ុស្តិ៍ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅផ្ទះ ស្ថិតនៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។​

​ក្រោយពី​លោក​វរសេនីយ៍ទោ អុន កា​ថន ធ្វើការ​វះកាត់​ព្យាបាល​ជំងឺ​ស្អិត​ពោះវៀន​រួច និង​ចេញពី​មន្ទីរពេទ្យ ព្រមទាំង​បាន​នាំមក​នូវ​ថវិកា​មួយចំនួន ដែល​ជា​ការឧបត្ថម្ភ​ផ្ទាល់ខ្លួន​របស់​លោកនាយ​ប៉ុស្តិ៍ និង​កងកម្លាំង​ក្នុង​អង្គភាព រួម​ជាមួយ​សប្បុរសជន​ជិត​ឆ្ងាយ បាន​ប្រគល់​ជូន​អ្នកជំងឺ សរុប​ថវិកា ចំនួន ៩,៨៦០,០០០៛ (​ប្រាំបួន​លាន​ប្រាំបី​រយ​ហុកសិប​ពាន់​រៀល​គត់​) និង​ប្រាក់​ដុល្លារ ៣,៧០០$ (​បី​ពាន់​ប្រាំពីរ​រយ​ដុល្លារ​គត់​)​សំរាប់ ចូល រួ ម​ជួយ ដោះស្រាយ បញ្ហា ជីវភាព រស់នៅ​ប្រចាំថ្ងៃ​គ្រួសារ​របស់​លោក ៕
​

Filed in: ព័ត៌មានជាតិ