ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ចុះ​បាញ់​ទឹក​លាង​សំអាត​តាម​មាត់​ទន្លេ និង​សួនច្បារ ក្រោយ​បញ្ចប់ ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជ​ពិធី​បុណ្យ​អុំទូក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ២​រោច ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយ​បញ្ចប់ ព្រះរាជ​ពិធីបុណ្យ​ខួប​លើក​ទី​១៦ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជ​ពិធី​បុណ្យ​អុំទូក​បានបញ្ចប់ ក្នុង​រយៈពេល ៤​ថ្ងៃនេះ លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​បែងចែក​ជា ០៣​គោលដៅ ដឹកនាំ​ដោយ​លោក​-​លោកស្រី គណៈ​អភិបាលខណ្ឌ គណៈនាយក​រដ្ឋបាល​ខណ្ឌ​រួមមាន​៖

១-​គោលដៅ​មុខ​ព្រះបរមរាជវាំង ច្រាំងទន្លេ​សួនច្បារ​ព្រះរាជ​បណ្តាំ ចាប់ពី​កំពង់ចម្លង​ភ្នំពេញ​-​អរិយ្យ​ក្សត្រ រហូត​ដល់​វត្ត​ឧណ្ណា​លោ ។​

២-​គោលដៅ​មុខ​វត្តបុទ​ម​វត្តី សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​សម្តេច​តេជោ ។​

៣-​គោលដៅ​ចាប់​ពី​មុខ​វត្ត​ឧណ្ណាលោម ដល់​ផ្សារ​រាត្រី ។​

​ការសំអាត​អនាម័យ​នេះ​ប្រើប្រាស់​មធ្យោបាយ​រួមមាន​៖ រថយន្ត​បាញ់​ទឹក​របស់​សាលាខណ្ឌ​ចំនួន ០២​គ្រឿង​, រថយន្ត​សាធារណៈការ​រាជធានី​ភ្នំពេញ​ចំនួន ០២​គ្រឿង​, រថយន្ត​សំរាម​របស់​រដ្ឋាករ​ស្វយ័ត​រាជធានី​ភ្នំពេញ​ចំនួន ០២​គ្រឿង​, ម៉ូតូ​ទឹក​តាម​សង្កាត់​ចំនួន ០៥​គ្រឿ និង​ម៉ូតូ​អនាម័យ​ខណ្ឌ​ចំនួន ០៤​គ្រឿង ដោយ​ធ្វើ​ការបាញ់ទឹក​លាង​សំអាត​តាម​មាត់​ទន្លេ និង​សួនច្បារ ក្នុង​មូលដ្ឋាន ដើម្បី​ឱ្យមាន​សោភ័ណភាព សន្តិសុខ​សណ្ដាប់ធ្នាប់ បន្ថែមទៀត ។​

Filed in: ព័ត៌មានជាតិ