ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ចូលរួម​ច្រូតស្រូវ ជាមួយ​បងប្អូន​កូនក្មួយ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​រំលឹក​ទីតាំង​ស្លាកស្នាម កាលសម័យ​តស៊ូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំ ៖ ឆ្លៀត​ពេល​ឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​ច្រូតស្រូវ ប្រមូល​ភោគផល​កសិកម្ម ជាមួយ​បងប្អូន​កូនក្មួយ ប្រជាកសិករ នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

​សម្តេច​បាន​មានប្រសាសន៍ថា ការដាំដុះ ជា​ជីវភាព របស់​សម្តេច ដែល​ជា​កូន​កសិករ​។ សម្តេច​តែងតែ ចូលរួម​បង្កបង្កើនផល​ស្រូវ ជាមួយ​បងប្អូន កូនក្មួយ​ជា​កសិករ នៅ​ពេល​នៅ​ទំនេរ​ពី​ការងារ​ប្រទេសជាតិ តាំងពីដើម រហូត​រៀងមក មិន​ថា​ពេល​ភ្ជួរ​រា​ស់ ដក​ស្ទូង និង​ច្រូតកាត់ បោក​បែន នោះទេ​។​

​ក្នុងពេលនោះ​ដែរ សម្តេច​បាន​អញ្ជើញ​ចុះ​ពិនិត្យ តំបន់​ដែល​សម្តេច​ធ្លាប់​បាន​ឆ្លងកាត់ ក្នុង​សមរភូមិ និង​ពេល​រំដោះ​ប្រទេស​ជាតិ​ចេញពី​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា “​ទីនោះ​ជា​ស្លាកស្នាម​អតីតកាល​និង​ប្រវត្តិសាស្ត្រ មិនអាច​បំភ្លេច​បាន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​”​។ បន្ទាប់មក​សម្តេច​បាន​អញ្ជើញ​បន្តដំណើរ​ទៅ​ពិនិត្យ វឌ្ឍនភាព​ការសាងសង់​សមិទ្ធផល​នានា នៅ​ច្រកទ្វា​ព្រំដែន​អន្តរជា​តិ កំពង់​ម៉ឺន​ជ័យ​។​

​នៅក្នុង​ថ្ងៃ​បញ្ចប់​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នេះ​ផង​ដែរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សូម​ជូនពរ​ជនរួមជាតិ ទទួលបាន សុខ​សុវត្ថិភាព ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត ជួបជុំ​ក្រុមគ្រួសារ ហើយ​កុំ​ភ្លេច​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​៕

Filed in: ព័ត៌មានជាតិ