ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​កងទ័ព​មួក​ខៀវ​កម្ពុជា ៤២​នាក់ ជា​កងទ័ព​ចុងក្រោយ​នៅ​ប្រទេស​ម៉ាលី ធ្វើ​មាតុភូមិ​មក​កម្ពុជា​វិញ ក្រោយ​បញ្ចប់​បេសកកម្ម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ (EOD) លេខ​២៣១ ចំនួន ៤២​នាក់ ក្នុងនោះ​មាន​ស្ត្រី​១​នាក់ ដែល​ជា​កងទ័ព​ចុងក្រោយ​របស់​កម្ពុជា ប្រទេស​ម៉ាលី បាន​វិលត្រឡប់​មក​មាតុភូមិ​កម្ពុជា​វិញ ក្រោយ​បញ្ចប់​បេសកកម្ម​មនុស្សធម៌​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី ដោយ​ជោគជ័យ និង​បាន​នាំ​កិត្យានុភាព​ជូន​ជាតិ​កម្ពុជា​។​

​ពិធី​ទទួល​កងកម្លាំង​កម្ទេច​គ្រឿង​ផ្ទុះ (EOD) លេខ​២៣១ ត្រូវបាន​ធ្វើឡើង​ក្រោម​វត្ត​មាន​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក​សំណល់​សង្គ្រាម ព្រមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​មួក​ខៀវ​មួយ​ចំនួន នៅ​ព្រលានយន្តហោះ VIP​។​

​នៅក្នុង​ដំណាក់​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ជា​សកល​នេះ មាន​កងទ័ព​មួក​ខៀវ​កម្ពុជា ចំនួន​៣០០​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​ចំនួន ២១​នាក់ ដែល​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ ពី​ប្រទេស​ម៉ាលី ចំនួន​០៣​លើក និង​ប្រទេស​ស៊ូដង់​ខាងត្បូង​ចំនួន ១​លើក ដែល​បាន​វិលត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា ដោយ​សុខ​សុវត្ថិភាព​។​

​បន្ថែម​ពី​នេះ ក្រោយ​ត្រឡប់​មក​ដល់​ព្រលានយន្តហោះ​ភ្លាម​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ ត្រូវ​មន្ត្រី​ក្រសួង​សុខាភិបាល​យក​សំណាក និង​បញ្ជូន​មក​ធ្វើ​ចត្តា​ឡី​ស័ក តាម​វិធាន សុខាភិបាល​រយៈពេល​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព បោសសំអាត​មីន និង​កាក​សំណល់​សង្គ្រាម ក្នុង​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​ក្នុងឱកាស​នោះ​ដែរ នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធាន​គណៈកម្មាធិការ​ជាតិ ជូន​ដល់​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ​លេខ​២៣១ ដែល​ទើប​បញ្ចប់​បេសកកម្ម​ស្វែងរក​សន្តិភាព នៅក្នុង​ប្រទេស​ដែល​ហួងហែង​ដោយសារតែ​ភ្លើង​សង្គ្រោម ដែល​បាន​លះបង់​គ្រប់បែបយ៉ា ដើម្បី​លើកស្ទួយ​កិត្តិយស​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ជា​ដើម​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ បាន​គូសបញ្ជាក់ថា ការបញ្ជូន​កងកម្លាំង​កម្ទេច​គ្រឿងផ្ទុះ​ទាំង ៤២​នាក់ ទៅ​ធ្វើ​ចត្តា​ឡី​ស័កតា​មវិធាន​សុខាភិបាល​នេះ គឺ​ដើម្បី​ស្វែងរក​ជំងឺ​កូវី​ដ​-១៩ បើទោះបីជា​កងទ័ព​របស់​យើង បាន​ធ្វើតេស្ត​នៅ​ប្រទេស​ដែល​កំពុង​បេសកកម្ម​រក​មិនឃើញ​មាន​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ក៏ដោយ ដែល​ចំណុច​ទាំងនេះ គឺជា​យកចិត្តទុកដាក់​យ៉ាង​ធំធេង​ពី​សុខភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​។ ដូច្នេះ សូម​កងទ័ព​ដែល​ត្រូវធ្វើ​ចត្តា​ឡីស័​ក​ទាំងអស់ ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រុម​គ្រួ​ពេទ្យ​ដែល​កំពុង​តែ​ប្រចាំការ​នៅ​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ទៅនោះ​ជាដើម​។​

​ជាមួយគ្នានេះដែរ នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បាន​ជូនពរ​ដល់​កងទ័ព​មួក​ខៀវ​កម្ពុជា​ទាំងអស់ ដែល​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ក្រៅប្រទេស ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក សូមឱ្យ​ជួប​ប្រទះ​តែ​សេចក្តី​សប្បាយ​ជា​រៀងរហូត​ផងដែរ​៤​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ៧,១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជិត ៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​រហូតដល់​ពេល​នេះ កម្ពុជា​មាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ​លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ