ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក យូ ស៊ុនឡុង ចុះ​ពិនិត្យ​ទីតាំង​សម្តេច​តេជោចុះ​សំណេះសំណាល និង​ចែក​ពូជស្រូវ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ពោធិ៍សាត់ ៖ នា​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​លោក ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ទីតាំង និង​ត្រៀម​ប្រជុំពិភាក្សា​ផែនការ​បែងចែក​ភារកិច្ច រៀបចំ​ពិធី​សំណេះសំណាល និង​ចែក​ពូជស្រូវ ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ស្តារ​ផលិតកម្ម​ស្បៀង​ឡើងវិញ ក្រោយពេល​ទឹក​ស្រ​ក​។​

​ពិធី​សំណេះសំណាល និង​ចែក​ពូជស្រូវ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​បរិវេណ​ពហុ​កីឡដ្ឋាន ខេត្ត​ពោធិ៍សាត់ ចំនួន​១២,០៤៦​គ្រួសារ និង​នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង ចំនួន​៥,៧១១​គ្រួសារ​ទៀត​។​

​គួរបញ្ជាក់​ថា បន្ទាប់ពី​ទទួលរង​ឥ​ទិ្ធ​ពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា គិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ បាន​ទទួល​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៦​ក្រុង​-​ស្រុក ក្នុងនោះ​មាន​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង​៣៤​ឃុំ​-​សង្កាត់​។​

​ជំនន់​ទឹកភ្លៀង​នេះ ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​២៩.១៧៣​គ្រួសារ​, ផ្ទះ​ចំនួន​២៤.៧៧២​គ្រួសារ​, ស្ត្រី​ចំនួន​៥៤.៦៤៤​នាក់​, ស្រូវ​ចំនួន​៣៥.៩៤៣​ហិកតា​, ដំណាំ​កសិឧស្សាហកម្ម​ចំនួន​៣.៨១៦​ហិកតា​, ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ​សរុប​ចំនួន​៦.២៨០​ហិកតា​, ទឹក​លិច​ផ្លូវ (​ផ្លូវ​កៅស៊ូ​, គ្រួស​ក្រហម និង​ផ្លូវ​ដីស​) សរុប​ប្រវែង ៣៣៦.៥៨៨​ម៉ែត្រ​, សាលា​ចំនួន​២៦​សាលា​, វត្ត​អារាម​ចំនួន​៣៣​វត្ត​, មណ្ឌល​សុខភាព​ចំនួន​៣​មណ្ឌល​, ប្រឡាយ​មេ និង​ប្រឡាយ​រង​ប្រវែង ៤០.១៣០​ម៉ែត្រ​, ទំនប់​ប្រវែង​៣.៥០០​ម៉ែត្រ​, អណ្តូង​លិច​ទឹក​ចំនួន​៤៨៩​អណ្តូង​, បង្គន់​លិច​ទឹក​ចំនួន​៣០.២៨០​បង្គន់​, ជម្លៀស​ប្រជាពលរដ្ឋ ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន​៤០​ទី​ទួល ស្មើនឹង ១.៩១១​គ្រួសារ​, ក្រុង ស្រុក ចំនួន​៤ ស្មើនឹង ១៧​ឃុំ​-​សង្កាត់ ប៉ះពាល់​សត្វ​គោ ក្របី​សរុប​ចំនួន​១៧.៧៤៦​ក្បាល និង​លង់ទឹក​ស្លាប់​ចំនួន​០៦ នាក់​។​

​ខូចខាត​ស្រូវ​ទាំងស្រុង​ចំនួន​១០.៥៤៥​ហិកតា​, ខូចខាត​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ​សរុប​ចំនួន​២.៥១៤​ហិកតា​, ខូច​ផ្លូវ និង​ដាច់​ផ្លូវ (​ផ្លូវ​កៅស៊ូ​, គ្រួស​ក្រហម និង​ផ្លូវ​ដីស​) ចំនួន​៣៤១​ខ្សែ សរុប​ប្រវែង​១៦៨.៦៥៧​ម៉ែត្រ​, ខូច​ស្ពាន​ចំនួន​២០​កន្លែង​, បាក់​ទំនប់​០៩​កន្លែង​, ខូច​លូ​ចំនួន​២៤​កន្លែង​, បាក់​ភ្លឺ​ប្រឡាយ​មេ​ចំនួន​០៣​កន្លែង​, និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ ខូចខាត​ទាំងស្រុង​ចំនួន​៤៦​ខ្នង (​ស្រុក​វាលវែង​)៕

Filed in: ព័ត៌មានជាតិ