ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ សៅ សុខា ​សំណេះសំណាល សួរសុខទុក្ខ​អតីត​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដែល​បាន​ចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និង​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឧត្តរមានជ័យ ៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ប្រារព្ធ​ពិធី​សំណេះសំណាល សួរសុខទុក្ខ​អតីត​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដែល​បាន​ចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព និង​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ សរុប​ចំនួន ៤៦​នាក់ ក្នុង​១​នាក់​ឧបត្ថម្ភ​ថវិកា ៥០​ម៉ឺន​រៀល​។ នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ចំនួន ១៦៦​នាក់ ក្នុង​១​នាក់ ឧបត្ថម្ភ​ថវិកា ១០​ម៉ឺន​រៀល​។

​ក្រៅពីនោះ​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​អតីតយុទ្ធជន​ចំនួន​២៨​គ្រួសារ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​សរុប​ចំនួន​២៨០​លាន​រៀល ជូន​ដល់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ ទី​៤ ទី​៥ កងពលធំ​លេខ​២ លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៤១ លេខ​៤២ លេខ​៥១ តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្នុង​១​អង្គភាព​ចំនួន​៤០​លាន​រៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​១៣២​សែន​រៀល ជូន​ដល់​ពេទ្យ​ចំនួន​១៣២​នាក់​ប្រយុទ្ធប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​។

​ក្នុង​ពិធី​នេះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​កៀរគរ​ថវិកា​ពី​សប្បុរសជន ចំណាយ​ក្នុង​ការឧបត្ថម្ភ​សរុប​ចំនួន​ប្រមាណ ៧៧៣​លាន​រៀល​។​

​កាយវិការ និង​ការដឹកនាំ​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បង្ហាញ​ឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ដល់​សុខទុក្ខ ជីវភាព​រស់នៅ​របស់​បងប្អូន​និវត្តន៍​ជន ពិការ គ្រួសារ​អាវុធហត្ថ​ពលី មរណៈ និង​អង្គភាព​ទ័ព​ផងដែរ​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ពាំនាំ​បណ្ដាំ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​

​ក្នុងឱកាស​នោះ លោកនាយ​ឧត្តមសេនីយ៍ បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ ការ​សាមគ្គី ការ​មាន​វិន័យ ជា​គំរូ និង​ការអនុវត្ត​តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ ទទួលបាន​លទ្ធផល​ល្អ ៕
​

Filed in: ព័ត៌មានជាតិ