ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​មហា​អធិរាជ កាង​បទល្មើស​នេសាទ ដ៏​ល្បីល្បាញ ដុះ​ស្លែ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព ក្នុង​ឃុំ​ផាត់​សណ្តាយ កាក់កប​យូ​ឆ្នាំ​មកហើយ !!!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ៖ ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​មួយចំនួន​ធំ​ដែល​រស់នៅ​ក្នុង​ទឹកដី​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹងថា កន្លងមកនេះ​មាន​អធិរាជ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ទឹកដី​ខេត្ត កំពង់ធំ បានធ្វើ​សកម្មភាព កាង​បទល្មើស​នេសាទ យក​លេះ​ថា​ចុះ​បង្ក្រាប តែ​ធាតុពិត ចុះ​ទៅ​ម្ដងៗ ដើរ​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ រួចហើយ​ក៏​នាំ គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ជា​ថ្នូរ​នឹង មិន​បង្ក្រាប​នោះ​ទេ សំខាន់​នាំគ្នា​ចុះ​ទៅ​យក​តែ​លុយ​ដាក់​ហោ​ប៉ាវ​តាម​រដូវ​កាល​បទល្មើស​នេសាទ​តែប៉ុណ្ណោះ​។​

​នេះ​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​យើង​ដែលមាន​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​តែងតែ​មាន​អនុសាសន៍​ថា ÷ មន្ត្រី​លេម​លើមៗ​តែងតែ​ធ្វើការ​អ្វី មួយ​អែបអប​ថ្នាក់លើ ដើម្បី​បិទបាំង លុបលាង​កំហុស​ខ្លួនឯង មន្ត្រី​ធុន​នេះ​គ្រោះថ្នាក់​បំផុត​បើ​នៅ​តែ បន្ត​ទុក​អែប​ខ្លួន ត​ទៅ​មុខ​ទៀត​នោះ ។​

​សេចក្ដីរាយការណ៍​នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០​នេះ បានបញ្ជាក់​ច្បាស់​ថា ÷ លោក​នាយផ្នែក និង​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​នៅក្នុង​ឃុំ​ផាត់​សណ្ដា​យ មិន​ដែល​ធ្វើការ​នៅនឹងកន្លែង​ទេ ប្រមូល​យក​តែ​លុយ​រួច​គឺ នាំគ្នា​ដាក់​មេ​ប្រូច​មក​ផ្ទះ​វិញ បាត់​ជ្រាប​តែម្ដង ។​

​ប្រជាពលរដ្ឋ សូម​សំណូមពរ ឱ្យ​ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ សូម​ឯកឧត្តម មេត្តា​ចាត់ វិធានការ មក​លើ​មន្ត្រី​ខិលខូច ដែល​សម្ដេច​តេជោ តែងតែ​មាន​អនុ សាសន៍​ថា ÷ ជា​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោ​នោះ មិន​ខុស​ទេ ព្រោះ​រស់​ឃុបឃិត​គ្នា ជាមួយ​ពួក​បទល្មើស ចាក់គ្រឹះ​ដុះ​ស្លែ រាប់រយ​ឆ្នាំ​មកហើយ​វេច​តែ​លុយ​មក​ផ្ទះ​រហូត មិនដែល​ឃើញ​បង្ក្រាប​ម្ដងណា​ឡើយ ហេតុផល​មិនចេះចប់ ។​

​ជា​ចុងក្រោយ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួនធំ សូម​សំណូមពរ​ទៅ​លោក ហម ហុន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខេត្ត កំពង់ធំ តើ​លោក​មាន​ចំណាត់ការ​ដូចម្ដេច​ដែរ ? ចំពោះ​មន្ត្រី​លេញ​លើ​មៗ ចុះ​មក​យក​តែ​លុយ​បទល្មើស រួច​ហើយ​រត់​ទៅ​ផ្ទះ​បាត់​របៀបនេះ សូម្បី​តែ​ទីស្នាក់ការ​របស់​ខ្លួន ក៏​គ្មាន​អស់លោក​មន្ត្រី នៅ​ប្រចាំការ​នោះដែរ តើ​លោក​នាយខ​ណ្ឌ គិត​យ៉ាង​ម៉េច​ដែរ ? ចំពោះ​ថ្នាក់លើ ។​
​បើ​តាម​ការគិត​របស់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ដែល​រស់នៅ​ជាមួយ​អធិរាជ ទាំងបី​-​បួន​នាក់​នេះ គឺ​គ្មាន​ផលប្រយោជន៍​អ្វី​បន្តិច ដល់​សង្គម​និង​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​ពួកគេ​ខិតខំ​គិតតែ បូម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ស​គេ​តែ​ប៉ុណ្ណោះ​(​ទុក​មិន​ចំណេញ​ដកចេញ​មិន​ខាត​)៕
​

Filed in: ព័ត៌មានជាតិ