ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ និង អនាម័យ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក ថ្ងៃ​សៅរ៍ ១៥​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ១០,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការរៀបចំ​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់​សាធារណៈ និង អនាម័យ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​បុណ្យ​អុំទូក ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល បាន​ដាក់ចេញ​ជា​ផែនការ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវមាន​ស្មារតី​ម្ចាស់ការ​លើ​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ មក​លេង​កម្សាន្ត​ក្នុង​មូលដ្ឋាន​ខណ្ឌ នាឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក និង បាន​ការ​កំណត់​គោលដៅ​សម្រាប់​ប្រចាំការ ២៤/២៤​ម៉ោង ចំនួន ០៤​ទីតាំង​រួម​មាន :
១-​គោលដៅ A1 ដឹកនាំ​ដោយ​លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​
២.​គោលដៅ​មុខ​វត្តបុទ​ម​វត្តី ដឹកនាំ​ដោយ​លោក យស យុទ្ធី អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។
៣.​គោលដៅ​ព្រះ​គម្លង់​ដឹកនាំ​ដោយ​លោក ចាន់ គន្ថេ​ត អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ។​
៤.​គោលដៅ​ផ្សារ​រាត្រី​ដឹកនាំ​ដោយ​លោ ម៉ុក ចន្ទ័​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ​។​

Filed in: ព័ត៌មានជាតិ