ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោកស្រី លាង ហៃ ជាវ តា​យ នាំ​បច្ច័យ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចូលរួម​បុណ្យ​កឋិនទាន​សាមគ្គី​វត្ត​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ក្នុងឱកាស​នៃ​រដូវ​កាល​ពិធីបុណ្យ​កឋិនទាន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​យើង​តែង​ប្រតិបត្តិ​ធ្វើឡើង​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ទូទាំង​ប្រទេស នៅ​ថ្ងៃ​សុក្រ ១៤​កើត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ​២០២០ លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ព្រមទាំង លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា និង​យុវជន​កាកបាទក្រហម បាន​នាំយក​ទេយ្យទាន និង​បច្ច័យ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហម​ក​ម្ពជា ទៅ​វេរ ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​កឋិនទាន​សាមគ្គី វត្ត​ស្នំ​ប្រាំពីរ ស្ថិតក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។

​នា​ឱកាស​នោះ​លោកស្រី លាង ហៃ ជាវ តា​យ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ក៏បាន ជូន​កុសលផល​បុណ្យ ដល់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ព្រមទាំង លោក លោកស្រី និង​សហការី ដែល​បាន​ចូលរួម​ចាប់មគ្គផល និង​អនុមោទនា ទទួលយក​នូវ​ផល្លានិសង្ឃ​ផល​បុណ្យ​តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន​ពី​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ ដើម្បី​រួម​គ្នា​បន្ត​លើក ជ្រោង​ខ្ពស់​ព្រះពុទ្ធសាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​នៅ​កម្ពុជា​យើង​ឲ្យបាន​កាន់តែ​រុងរឿង​ថ្កុំថ្កើង​បន្ថែមទៀត​។​

​សម្ភារៈ​និង​បច្ច័យ​ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ​នៅក្នុង​បុណ្យ​អង្គ​កឋិនទាន​សាមគ្គី​នេះ​រួមមាន ៖ អង្ករ​៥០​គីឡូក្រាម អំបិល​៥០​គីឡូក្រាម ទឹកបរិសុទ្ធ​៥​កេស ទឹកក្រូច​៥​កេស ទឹកដោះគោ​ខាប់​១​កេស ស្ករស​៥០​គីឡូក្រាម និង​បច្ច័យ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំនួន​១០​លាន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ