ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ល្បែងស៊ីសង​យ៉ាង​រាលដាល​នៅ ភូមិ​បន្ទាយ​កន្សែង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ធ្វើឲ្យ​ប្រជាពលរដ្ឋ ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​នៅ ភូមិ​បន្ទាយ​កន្សែង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុ​ប្ប​ដែល​មាន​ម្ចាស់​ឈ្មោះ លីន កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​។ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត​បាត់ដំបង បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ លីន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ប្រការ​នេះ​ហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បន្ទាយ​កន្សែង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង អំពាវនាវ​ឲ្យ​លោក ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បន្ទាយ​កន្សែង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី បានឲ្យដឹងថា ក្នុង មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច់​ឆ្លង​ជំងឺ​កូវី​ដ​-១៩ បន្តិច​ណា​ឡើយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ល្បែង​បៀ​អាប៉ោង​គ្រប់​ប្រផេទ បើក​លេង​ទ្រង់ទ្រាយ​ធំ​ហើយ​បុគ្គល​ឈ្មោះ លីន ដែល​ជា​ម្ចាស់​បើក​លេង​ល្បែង​សុីសង​នោះ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា បុគ្គល​ឈ្មោះ លីន មាន​ខ្នងបង្អែក​រឹងមាំ​និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទើប មិន​ហ៊ាន​ប៉ះពាល់​បុគ្គល​នោះ​ទាល់តែ​សោះ​ទោះ​បី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក៏ដោយ​។​

​តាម​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បន្ទាយ​កន្សែង ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង បានឲ្យដឹងថា ដោយសារ​បុគ្គល​ឈ្មោះ លីន ម្ចាស់ បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​នោះ​ហើយ ទើប​បច្ចុប្បន្ន​ក្នុង​ឃុំ​ដា កើតមាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា ទំនង​ជា​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ទទួលបាន​ផលប្រយោជន៍​ពី​បុគ្គល​ឈ្មោះ លីន ទើប​បណ្តោយ​ឲ្យ​បុគ្គល​នេះ​បើក​ល្បែងស៊ីសង​ច្រើន​ប្រភេទ​របស់​ខ្លួន ហើយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​គគ្រឹកគគ្រេង ៕
​

Filed in: ព័ត៌មានជាតិ