ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ល្បែងស៊ីសង នៅ​សង្កាត់​អូរ​ចារ ក្នុង​ក្រុង​បាត់ដំបង កំពុង​ដំណើរ​យ៉ាង​ពេញបន្ទុក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​បើក​ល្បែងស៊ីសង​ជា​ច្រើន​ប្រភេទ​កំពុង​ដំណើរការ​យ៉ាងរ​លូន​ព្រោះ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​នោះឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​បន្ថែមទៀតថា លោក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង​និង​អភិបាលក្រុង​បាត់ដំបង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មោះ អួន តាល់ បើក​ល្បែងស៊ីសង​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង យ៉ាង​ពេញបន្ទុក​។​

​សូម្បី​តែ​មន្ដ្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ អួន តាល់ បើក​ល្បែង​បៀ​អាប៉ោង​យ៉ាង​គគ្រឹក​គ្រេង​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បុគ្គល​ឈ្មោះ អួន តាល់ បើក​ល្បែង​បៀ​អាប៉ោង​នៅ​ចំណុច​ផ្ទះ​ប្រក់​ដំបូល​ស័ង្កសី​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង គឺ​នៅ​ក្រោយ​ផ្ទះ​លោក អ៊ុយ រី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង​។
​ប្រភព​ខ្លះ​បានឲ្យដឹងថា មាន​បុគ្គល​ម្នាក់​ឈ្មោះ រើ​ន ជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ឲ្យ​បុគ្គល​ឈ្មោះ អួន តាល់ បើក​ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ភូមិ​កាប់​គោ​ថ្មី យ៉ាង​សុខ​ស្រួល​។​

​ក្នុង​មួយ​ថ្ងៃៗ​មាន​អ្នក​ចូល​លេង​ល្បែង​បៀ​អាប៉ោង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំ​អឺកូ​វីដ​-១៩​នោះឡើយ ហើយ​បុគ្គល​ឈ្មោះ អួន តាល់ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា តែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង រួច​មក​គឺ​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដែល​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ក្រុង​បាត់ដំបង នោះទេ​។​

​ហេតុនេះហើយ​ទើប​បុគ្គល​ឈ្មោះ អួន តាល់ អាច​បើក​ល្បែង​បៀ​អាប៉ោង​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង យ៉ាង​ពេញបន្ទុក​ហើយ​បុគ្គល​ខ្លះ​ទៀត​បើក​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅក្នុង​សង្កាត់​ស្វាយប៉ោ តាម​អំពើ​ចិត្ត​។ លើស​នេះ​ទៅ​ទៀត​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​ទ​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ