ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក ឃួ​ង ស្រេង ថ្លែងអំណរគុណ​ក្រុមហ៊ុន OCIC ដែល​បាន​ឧបត្ថម្ភ​អង្ករ ១០០​តោន ដល់​រដ្ឋបាល​រាជធានី ដើម្បី​យក​ចែក​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ជន​ងាយ​រងគ្រោះ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​ ៖ នៅ​រសៀល ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០ អភិបាល​រាជធានី​ភ្នំពេញ បាន​ទទួល​ជំនួយ​អង្ករ ១០០​តោន ពី​ក្រុមហ៊ុន OCIC ដើម្បី​យក​ទៅ​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​និង​ជន​ងាយ​រងគ្រោះ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​នានា ដែល​បាន​បន្ត​ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ ដើម្បី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យក​ទៅ​បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ពិសេស​ប្រជាពលរដ្ឋ ដែល​កំពុង​ជម្លៀស​មក​កាន់​ទី​ទួល​សុវត្ថិភាព​។​

​ឯកឧត្តម​អភិបាល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមហ៊ុន OCIC និង​សប្បុរសជន​ជិត​ឆ្ងាយ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ជា​សម្ភារៈ​ប្រើប្រាស់ ជា​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​បាន​ទាន់ពេលវេលា ។​

​ជាមួយគ្នានេះ ​ឯកឧត្តម​អភិបាល​ក៏​បាន​សន្យាថា រាល់​អំណោយ​របស់​សប្បុរសជន​ទាំងអស់ នឹង​នាំយក​ទៅ​ជួយ​ដល់ដៃ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​បើ​នៅ​សេសសល់​នឹង​យកទៅជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ដោយ​មិន​ធ្វើអោយ​ម្ចាស់​អំណោយ​ខក​បំណង​ឡើយ​៕

Filed in: ព័ត៌មានជាតិ