ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក ម៉ឹង ពន្លក ដឹកនាំ​ក្រុម​ការងារ នាំយក​អំណោយ​ចែក​ជូន​ពលរដ្ឋ​៣,៣០០​គ្រួសារ ដែល​ទទួល​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ នៅ​ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) តំណាង លោក ហ៊ុន ម៉ា​ណែ​ត ដែល​ជា​ស្ថាបនិក បាន​ដឹកនាំ​សមាជិក សមាជិកា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​ចំនួន ៣,៣០០​គ្រួសារ ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ទឹក​ជោរ ក្នុងភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​ សមាជិក សមាជិកា ដែល​ចូលរួម​ចែក​អំណោយ​នេះ​មាន ស្នាក់ការ​កណ្តាល សាខា​ខេត្ត​កណ្តាល សាខា​ខេត្ត​ក្រចេះ សាខា​ខេត្ត​ព្រះសីហនុ សាខា​ខេត្ត​សៀមរាប សាខា​ខេត្ត​ប៉ៃលិន សាខា​ខេត្ត​តាកែវ សាខា​ខេត្ត​បាត់ដំបង សាខា​កោះកុង និង​សាខា​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​កម្មវិធី​នេះ​សហការ​ជាមួយ​មូល​នីធិ ខ្មែរ​មាន​ខ្មែរ សប្បុរសជន​ខ្មែរ​-​អាម៉េរិក​កាំ​ង ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សហរដ្ឋអាមេរិក កាកបាទក្រហមកម្ពុជា ស​.​ស​.​យ​.​ក ។​
​
ពិធី​ចែក​អំណោយ​នេះ ក្រោម​អធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​(​គជ​គម​) ដោយ​មាន​ការចូលរួម​ពី លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​មួយចំនួន​។​
​
អំណោយ​ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖
-​អង្ករ ២៥​គីឡូក្រាម​
-​មី ០១​កេស​
-​ត្រីខ ០១​យួរ​
-​ទឹក​ស៊ី​អៀ​វ ០១​ដប​
-​សាប៊ូ ២​ដុំ​
-​ក្រ​ម៉ា ១
-​សៀង ០១​ដប​
-​ថ្នាំពេទ្យ ០១​ប្រអប់​
-​ឆៃ​ប៉ូវ ០.៥​គីឡូក្រាម​
-​ថវិកា ៥០,០០០​រៀល​
​
ក្នុងនោះ​ជនពិការ​ចំនួន​០៥​រូប ក៏​បាន​ទទួល​អំណោយ​ជារ​ទេះ​សម្រាប់​ជនពិកា​រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ផង​ដែរ​។​
​
បន្ទាប់ពី​នោះ​ក្រុម​ការងារ​ក៏​បាន​បន្ត​នាំ​យក​អំណោយ​ដូច​បាន​រៀបរាប់​ខាង​លើ​ចំនួន​២៣​សំរាប់ យកមក​ចែកជូន​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទឹក​លិច​ទៀតផង​៕

Filed in: ព័ត៌មានជាតិ