ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​រាប់រយ​នាក់ លាង​សម្អាតផ្ទះ​ប្រជាពលរដ្ឋ ក្រោយ​ទឹក​ស្រក​ក្នុង​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហការគ្នា​ជាមួយ​នឹង​កងកម្លាំង​ចម្រុះ​ជាច្រើន​ចុះ​បោសសម្អាត លាង​សម្អាត និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​បុរី VIP ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​បុរី​ទាំងមូល​ក្រោយ​ពី​ទឹក​ស្រ​ក​។​

​នេះ​ជា​ការយកចិត្តទុកដាក់​គួរឲ្យ​សរសើ​ររបស់​ថ្នាក់ដឹកនាំ និង​អគ្គនាយក​បុរី VIP ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយ​ទឹក​លិច ហើយ​បណ្ដាល​ឲ្យ​ប្រព័ន្ធ​លូ​មួយចំនួន​ត្រូវ​ស្ទះ និង​ផ្លូវថ្នល់​ត្រូវ​ប្រឡាក់​ដោយ​ភក់ជ្រាំ និង​សម្រាម​ក្រោយ​ពី​ទឹក​ស្រក​អស់​។​

​កងកម្លាំង​ដែល​បាន​ចុះ​លាង​សម្អាត​ស្ដារ​ប្រព័ន្ធ​លូ នៅក្នុង​បុរី VIP នា​ថ្ងៃ​នោះ មាន​ចំនួន​រហូត​ដល់​រាប់រយ​នាក់​ដោយ​បែងចែក​គ្នា​ជា​ច្រើន​ក្រុម និង​មាន​ការចូលរួម​ពី​អ្នកជំនាញ​ជាច្រើន​ផ្នែក ទាំង​មក​ពី​សាលាក្រុង​ភ្នំពេញ ទាំង​មក​ពី​សាលាខ័ណ្ឌ​ដង្កោ ក្រុម​សង្គ្រោះ​បន្ទាន់​711 និង​ក្រុម​ពន្លត់​អគ្គីភ័យ​ជា​ដើម​។​

​នៅក្នុង​ថ្ងៃ​នោះ​គេ​ឃើញ​មាន​រថយន្ត​បាញ់​ទឹក​តូចធំ ត្រូវបាន​បញ្ជូន​មក​ដោយ​ក្រុម​អន្តរាគមន៍​ទាំងអស់​បាន​រួមសហកា​រណ៍​គ្នា​បោសសម្អាត​ដី ស្ដារលូ កើប​សម្រាម និង​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ពេញ​នៅក្នុង​បុរី VIP ទាំងមូល​។​
​លោក វន វណ្ណៈ អគ្គនាយក​បុរី VIP ក៏​ត្រូវ​គេ​ឃើញ​ដឹកនាំ​ក្រុម​ការងារ​ជាច្រើន​នាក់ ដុតដៃដុតជើង​នៅក្នុង​សកម្មភាព​លាង​សម្អាត​បុរី ជាមួយនឹង​ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់​ផងដែរ​។​

​លោក ស៊ុ ស៊ី​ដេត នាយក​គ្រប់គ្រង​ទូទៅ​បុរី VIP បាន​បង្ហាញ​នូវ​មោទនភាព​យ៉ាងខ្លាំង​ដែល​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​យក​ទីតាំង​បុរី VIP នៅក្នុង​ខណ្ឌ​ដង្កោ​ជា​ទីតាំង​ក្នុង​ការដឹកនាំ​កងកម្លាំង​ចុះ​មក​លាង​សម្អាត​ផ្លូវ និង​ស្ដាប្រព័ន្ធ​លូ​ក្រោយ​ទឹក​ស្រក ខណៈ​ដែល​នៅក្នុង​ខណ្ឌ​ដង្កោ​ទាំងមូល​គឺមាន​បុរី​ជាច្រើន​បាន​ជន់​លិច ព្រោះតែ​ភ្លៀង​ពី​ឥទ្ធិពល​ព្យុះ​ខុស​ប្រក្រតី​ក្នុង​ឆ្នាំនេះ និង​ការបាក់​ទំនប់​នៅ​គិរី​រម្យ ដែល​បណ្ដាល​ឲ្យ​សង្កាត់​រហូត​ដល់​9 នៅ​ខណ្ឌ​ដង្កោ​ត្រូវ​ជន​លិច​។​

​លោក​បាន​សម្ដែង​អារម្មណ៍​រីករាយ​ជំនួស​ប្រជាពលរដ្ឋ​នៅក្នុង​បុរី​ទាំងមូល​ដែល​ទទួលបាន​នូវ​ការអន្តរាគមន៍​នេះ ខណៈ​ដែល​ក្រោយ​ការ​បោស​និង​លាង​សម្អាត​ផ្លូវ គឺ​បាន​ធ្វើឲ្យ​បុរី VIP ទាំងមូល​មាន​សោភ័ណ្ឌភាព​ដូចដើម ស្របពេល​ដែល​ប្រជាពលរដ្ឋ​ច្រើន​ឡើង​ក៏​ចូលមក​រស់នៅ​ដូចដើម​វិញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ឆ្នាំ​ដំបូង​ដែល​ធ្វើឲ្យ​បុរី VIP និង​តំបន់​ជុំវិញ​រង​ការលិចលង់​ខ្លាំង​ដោយ​ការអន្តរាគមន៍​របស់​ឯកឧត្តម រ័ត្ន ស្រ៊ាង និង​កងកម្លាំង​ចម្រុះ ដោយ​មាន​ការចូលរួម​លាង​សម្អាត​ដោយ​ផ្ទាល់​ពី​លោក វន វណ្ណៈ អគ្គនាយក​បុរី VIP គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋ​នៅក្នុង​បុរី​មួយ​នេះ​មិន​ត្រឹមតែ​ទទួលបាន នូវ​ការយកចិត្តទុកដាក់​ពី​សំណាក់​ម្ចាស់​បុរី​តែប៉ុណ្ណោះ​នោះទេ តែ​ក៏​ទទួលបាន​នៅ​ការ​ឈឺឆ្អាល និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ដែល​មានន័យថា ប្រជាពលរដ្ឋ​នៅក្នុង​បុរី​មួយ​នេះ​ទទួលបាន​នូវ​ភាពកក់ក្ដៅ​ទាំង​ក្នុង​និង​ក្រោយពេល​ពេល​រងគ្រោះ ដោយ​គ្រោះធម្មជាតិ​នាពេល​នេះ​ផង​ដែរ​។ ជាក់ស្ដែង​គេ​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នង បុរី​ទាំងមូល​សប្បាយចិត្ត​យ៉ាងខ្លាំង​ក្រោយពី​មាន​ការជួយ​លាង​សម្អាត​នៅក្នុង​បុរី​មួយ​នោះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ