ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ៖ «​មន្ត្រីនគរបាល​រូប​ណា​ដែល​មិន​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ទេ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ស្នងការ​»

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ក្នុង​កិច្ច​បូក​សរុប​សភាពការណ៍​លោក​ឧត្តម​សេ​នី យ៍​ស្នងការ​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​គ្រប់​ផែន​ជំនាញ ការិយាល័យ​ជំនាញ រួម​ទាំង​អ​ធិ ការ នគរបាល​ក្រុង ស្រុក​ត្រូវ​ពិនិត្យ​ពិចារណា​ឡើង វិញ ចំពោះ​ករណី​អសន្តិសុខ​សង្គម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​នា​ខែ​កន្លងទៅ ដូចជា​ករណី ចោរកម្ម ករណី​គ្រឿងញៀន​និង​ក្រុម​ក្មេង​បង្ក​អាណាធិបតេយ្យ​ជា​ដើម ។

​លោកស្នងការ​បាន​បញ្ជាក់​ជូន​ថា​កន្លង​ទៅ​លោក​បានឱ្យ​ធ្វើការ​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​របស់​លោក​ផ្ទាល់ របស់លោក លោកស្រី​ស្នងការរង លោក​អធិការ​នគរបាល​ក្រុង​ស្រុក រួម​ទាំង​លេខ​ទូរស័ព្ទ​របស់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផង ដូច្នេះ​ក្នុង​ពេល​ប្រជាពលរដ្ឋ​ទាក់ទង​មក​មន្ត្រី​នៅ​មូលដ្ឋាន​រូប​ណា​មិន បាន​ដោះស្រាយ​បញ្ហា​និង​អន្តរាគមន៍​ជូន​គាត់​ទាន់ពេលវេលា​ទេ មន្ត្រី​រូប​នោះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ថ្នាក់ដឹកនាំ​ស្នងការ​៕

Filed in: ព័ត៌មានជាតិ