ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយផ្ទាល់ ចុះ​លាង​សម្អាត​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​បុរី​ត្រពាំង​ថ្លឹង ក្រោយ​រង​នូវ​ការ​ជន់​លិច

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ក្រោយពី​មាន​វិធានការ​ក្នុង​ការបូមទឹក​ចេញពី​បុរី​ពិភពថ្មី ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃើញថា មកដល់ពេលនេះ ស្ថានភាព​ទឹក​បាន​ស្រក​អស់​ពី​ក្នុង​បុរី​ហើយ​។​ ​ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់​នោះ គឺ​កាកសំណល់ និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើម ហើយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​សរុប លាង​សម្អាត​ឲ្យអស់​កាកសំណល់ និង​ទឹក​កខ្វក់​ដក់​នៅតាម​ចិញ្ចើម នៅក្នុង​បុរី​នេះ​ឲ្យ​ស្អាត ចាប់ពី​ពេលនេះ​តទៅ ជាមួយនឹង​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផងដែរ ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​។​
​
អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឃួង ស្រេង ពេល​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​នៅក្នុង​បុរី​ត្រពាំង​ថ្លឹង​គម្រោង​ទី​២ ស្ថិតនៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ទី​៤ សង្កាត់​ចោមចៅ​ទី​១ នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី រួម​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ដែល​មាន​ទាំង​កង​ទាហាន កង​នគរបាល​ផង​ដែរ​នោះ បានរួម​គ្នា​លាង​សំអាត​ភូមិដ្ឋាន​មួយ​នេះ ដើម្បី​ឲ្យ​វិល​ទៅ​រក​ភាពល្អប្រសើរ​ឡើង​វិញ ក្រោយ​ពី​ទឹកជំនន់​បាន​លិចលង់​លំនៅដ្ឋាន​របស់​ពួកគាត់ អស់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ឃួង ស្រេង ក៏​បាន​ធ្វើ​ការអំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​និង​កំពុង​ស្នាក់នៅ​ក្នុង​បុរី​ពិភពថ្មី គម្រោង​ទី​២ ភូមិ​ត្រពាំង​ថ្លឹង​ទី​៤​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​សម្អាត និង​ស្ដារឡើងវិញ​នូវ​ភក់ ទឹកស្អុយ​ដែល​មាន​នៅ​លើ​ដងផ្លូវ ក្រោយ​ពី​ទឹក​បាន​ស្រក​អស់​រួច​ហើយ​នោះ​។​
​
ឯកឧត្តម​ឃួង ស្រេង ក៏​បាន​បញ្ជា​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី កាយ​រក​រឺ​ហ្គែល​លូ ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន ចាក់​បិទ​ជំនួស​ដោយ​ដាក់​បំពង់​ទុយោ​តូចៗ វិញ​នោះ ខណៈ​មន្ត្រី​ជំនាញ​បញ្ជាក់ថា ការលិចលង់​នេះ​ក៏​បណ្តាលមកពី​បញ្ហា​នេះ​ផងដែរ​។​
​
គួរបញ្ជាក់​ថា កន្លង​មក​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ច្រើន​លើសលប់ ព្រោះ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ធ្វើ​តំបន់​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការលិចលង់ និង​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​គ្រួសារ បាន​ទទួលរង​នូវ​ផលប៉ះពាល់ នៃ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​។​
​
ក្នុង​យុទ្ធនាការ​នៅ​ព្រឹក​មិញ​នេះ ឯកឧត្តម​ឃួង ស្រេង បាន​បញ្ជា​ឲ្យ​យក រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បន្ថែម​ទៀត ដើម្បី​ជួយ​បាញ់​បូម និង​លាង​សម្អាត​ក្នុងនោះ ក៏​មាន​បាញ់​បូម និង​លាង​សម្អាត ដោយ​ប្រើ​សាប៊ូ​ផងដែរ ដោយ​ប្រើ​រថយន្ត​សរុប​ទាំងអស់​ប្រមាណ​២០​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​មន្ទីរ​សាធារណការ រថយន្ត​នគរបាល​រាជធានី និង​រថយន្ត​របស់​អាវុធហត្ថ​ផងដែរ​។​

​សូមជម្រាបថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​នេះ ក៏​បាន​ទទួលរង​នូវ​ការលិចលង់​លំនៅឋាន​របស់​ពួកគាត់​យ៉ាង​ធ្ងន់ ចំនួន​ប្រមាណ​១,០០០​ល្វែង ក្នុង​ចំណោយ​ខ្នង​ផ្ទះ​៣,១១៣​ល្វែង​៕

Filed in: ព័ត៌មានជាតិ