ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី​ក្នង​ពិធី​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​របស់​អាជ្ញាធ​រ​មីន តំណាង​អង្គការ UNDP និង DFID​។​

​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់​ដែល​បាន​បំពេញ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​នា​ពេលកន្លងមក​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បាន​ផ្តល់​នូវ​អនុ​សាស្ត្រ​មួយចំនួន​ដូចខាងក្រោម​៖
១. បង្កើន​ស្មារតី​ទទួលខុសត្រូវ តម្កល់​ប្រយោជន៍​ជាតិ​ខ្ពស់ សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ តាម​តួនាទី​ភារកិច្ច​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ឱ្យ​
២. ពិភាក្សា​ស៊ីជម្រៅ រកអោយឃើញ​ចំនុចខ្លាំង ពិសេស​ចំនុចខ្សោយ ដើម្បី​រួមគ្នា​ដោះស្រាយ​
៣. ត្រូវ​ចែករំលែក​បទពិសោធន៍ រវាង​បុគ្គល និង​បុគ្គល រវាង​នាយកដ្ឋាន​និង​នាយដ្ឋាន ពិសេស បទពិសោធន៍​នៃ​ការដឹកនាំ​ពី​បណ្តា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ដែល​ជា​យន្តការ​ដោះស្រាយ​ងាយៗ​ក្នុង​ការរួមចំណែក​នៃ​ការដឹកនាំ​ប្រកបដោយ​ចីរភាព​
៤. រួមគ្នា និង​សហការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត នឹង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​នានា កៀរគរ​រក​ជំនួយ ជា​ថវិកា មធ្យោបាយ​សម្ភារៈ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស សម្រាប់​បម្រើ​ឱ្យ​វិស័យ​សកម្មភាព​មីន​
៥. ពិចារណា លើ​ការរៀបចំ​គម្រោង​ផែនការ MoU ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិ​សោ​ស​ធន៍ និង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ពី​គ្នា​ទៅវិញទៅមក​
៦. យកចិត្តទុកដាក់​សុខ​ទុក្ខ​របស់​មន្ត្រី​នៅ​ក្រោម​ឱវាទ ពិសេស​បញ្ហា​ជីវភាព​រស់នៅ ទាំង​មន្ត្រី​ជំនាន់​ក្រោយ និង​រៀមច្បង​ជំនាន់​មុន​
៧. បន្ត​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​មេរោគ COVID-19 ដែល​នាំចូល​សុទ្ធសាធ​ពី​ខាងក្រៅ ដើម្បី​ខ្លួន​យើង ដើម្បី​គ្រួសារ ពិសេស​ដើម្បី​ប្រទេសជាតិ​យើង​ទាំងមូល​
៨. ត្រូវ​ព្រួត​ដៃ​គ្នា​បន្ត​ការពារ​សន្តិភាព​ឱ្យ​ខាន​តែ​បាន ពិសេស​សមិទ្ធផល​នានា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ នៃ​យើង​។​

Filed in: ព័ត៌មានជាតិ