ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​តេជោ ហ៊ុន សែន​៖ ការប្រើ​ពាក្យ​ថា «​សមិទ្ធិផល​ថ្មី​លើ​ដី​សន្តិភាព​» គឺជា​រឿង​ត្រឹមត្រូវ​ណាស់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ការប្រើ​ពាក្យ​ថា សមិទ្ធិផល​ថ្មី​លើ​ដី​សន្តិភាព គឺជា​ភាសា​ល្អ​ហើយ​ត្រឹមត្រូវ​ណាស់ ដោយសារ​កាលណា​អត់​មាន​សន្តិភាព​នោះ​ទេ យើង​ក៏​មិន​អាច​ធ្វើ​អ្វីៗ​បានដែរ​។ សម្ដេច​តេជោ​បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​សាងសង់ ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លងកាត់​ទន្លេ​បាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅ​កាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា «​សមិទ្ធិផល​ថ្មី​លើ​ដី​សន្តិភាព នេះ​ជា​ភាសា​ល្អ​ដែរ ព្រោះ​ការពិត​វា​អញ្ចឹង បើកាលណា​អត់​មាន​សន្តិភាព​ទេ ក៏​មិនដឹង​ថា​ធ្វើ​អ្វី​បានដែរ​។ សូម្បី​តែ​កាល​មុននេះ នៅក្នុង​សម័យ​សង្គ្រាម ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ស្ពាន​ជ្រោយចង្វារ ដែល​ពេលនោះ​កសាង​ក្រោម​ស្នា​ព្រះ​ហ​ស្ថ របស់​ព្រះករុណា​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ កសាង​សម្រាប់​ប្រជាពលរដ្ឋ ជា​ផលប្រយោជន៍​សាធារណៈ ក៏​ប៉ុន្តែ​ក៏​ត្រូវបាន​ដាក់​មីន​បំផ្លាញ ផ្តាច់​ចោល​ស្ពាន​ហ្នឹង​តែម្តង​។ នោះ​ហើយ​គឺជា​សង្គ្រាម ហើយ​ស្ពាន​នេះ ក៏​ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ​មកដល់​ឆ្នាំ​១៩៩៥ ឯណេះ​បានចាប់ផ្តើម​ត​ភ្ជាប់​ឡើងវិញ​រួចរាល់​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ភាសា​ដែរ​ថា «​សមិទ្ធិផល​ថ្មី​លើ​ដី​សន្តិភាព​» គឺជា​ត្រឹមត្រូវ​បំផុត​។ សម្ដេច​តេជោ​បាន​បន្តថា ពិតមែន​ហើយ​សមិទ្ធិផល​ថ្មី​លើ​ដី​ចាស់ ប៉ុន្តែ​ដី​ចាស់​ខ្លះ​មាន​សង្គ្រាម ដី​ចាស់​ខ្លះ​ក៏​មាន​សន្តិភាព​។ ឥឡូវនេះ​យើង​កសាង​នូវ​សមិទ្ធិផល​នៅលើ​ទឹកដី​នៃ​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ