ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត បន្ដ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​សម្រាល​ការលំបាក ដល់​ពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាង ១​ពាន់​គ្រួសារ ក្នុង​ខណ្ឌ​ច្បារអំពៅ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បន្ដ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១,២៥០​គ្រួសារ ដែល​មកពី​៦​សង្កាត់ ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​នេះ បាន​ធ្វើឡើង​នៅ​ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ខាងលើ ដែល​មកពី​៦​សង្កាត់ រួមមាន​៖ សង្កាត់​និរោធ ចំនួន​១៥០​គ្រួសារ​, សង្កាត់​វាល​ស្បូវ ចំនួន​២៥០​គ្រួសារ​, សង្កាត់​ក្បាលកោះ ចំនួន​២០០​គ្រួសារ​, សង្កាត់​ព្រែក​ឯង ចំនួន​៣០០​គ្រួសារ​, សង្កាត់​ព្រែក​ថ្មី ចំនួន​២៥០​គ្រួសារ និង​សង្កាត់​ព្រែកប្រា​ចំនួន​១០០​គ្រួសារ​។​
​
ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​៖ អង្គរ​៣០​គី​ឡូ​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ទឹកត្រី​៦​ដប​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១ ដែល​មាន​សារុង ក្រមា មុង ភួយ អាវយឺត​២​។​
​សូមជម្រាបថា កាល​ពី​ម្សិលមិញ​នេះ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ជាង​១​ពាន់​គ្រួសារ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​
កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​ព្រះ​មហា​ក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វ​រាជមាតា​ជាតិខ្មែរ ជា​ព្រះប្រធាន​កិត្ដិយស និង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​បុព្វហេតុ​មនុស្សធម៌ សង្គ្រោះ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ និង​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំង​ប្រទេស​។​
​
ជាក់ស្ដែង​ក្នុង​អំឡុង​គ្រោះមហន្ដរាយធម្មជាតិ ដោយ​ជំនន់​ទឹកភ្លៀង​នេះ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ខិត​កាន់តែ​ជិត រួម​សុខ រួមទុក្ខ​ជាមួយ​ពលរដ្ឋ​គ្រប់ពេលវេលា ដើម្បី​ជួយ​ស្វះស្វែង​ជួយ​សម្រាល​ការលំបាក​។​
​
កាកបាទក្រហមកម្ពុជា ជា​អង្គការក្រៅរដ្ឋាភិបាល ដោយ​រាល់​អំណោយ​ទាំងអស់ គឺ​បានមកពី​សប្បុរសជន ក្នុង និង​ក្រៅ​ស្រុក មិនមែន​ប្រើ​ថវិកា​របស់​រាជរដ្ឋាភិបាល​នោះទេ​។ លើសពីនោះ កាកបាទ​ក្រហម​ក​កម្ពុ​ជា ជា​ស្ថាប័ន​នាំមុខគេ​ក្នុង​ការងារ​មនុស្សធម៌ និង​ដើរ​តួនាទី​យ៉ាងសំខាន់​បំផុត មិន​អាច​ខ្វះ​បានឡើយ ជា​ជំនួយការ​ឱ្យ​អាជ្ញាធរ​សាធារណៈ ជួយ​សម្រាល​ទុក្ខ​លំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​បំផុត ដោយ​គ្រោះមហន្ដរាយ​នានា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពូជសាសន៍​អ្វី​ឡើយ គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​៕
​

Filed in: ព័ត៌មានជាតិ