ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សង្វៀន​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ទៀត កំពុង​ដំណើរការ​យ៉ាង​រលូន នៅ​ច្រក​ដា ហៅ​ដូង ៧ ដើម នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជា​ប្រភព​ចំណូ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​!?សង្វៀន​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ទៀត កំពុង​ដំណើរការ​យ៉ាង​រលូន នៅ​ច្រក​ដា ហៅ​ដូង ៧ ដើម នៅ​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ជា​ប្រភព​ចំណូ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​!?

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​គ្មាន​ស្លាក​យីហោ​នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម ឃុំ​ដា ស្រុក​មេមត់ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​ពពាក់ពពូន​។ ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​បុគ្គល​ឈ្មោះ ហេង បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពី​និត្យ​ឡើងវិញ​ជា​បន្ទាន់​អំពី​បញ្ហា​នេះហើយ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។​

​តាម​ការកត់សម្គាល់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ក្នុង​១​ថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់​បៀ​អាប៉ោង​យូគី​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​ក្នុង​កាស៊ីណូ​នៅ​ច្រក​ដា រាប់រយ​រាប់ពាន់នាក់​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ប្រភព​ខ្លះ​សង្ស័យថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មោះ ហេង ម្ចាស់​កាស៊ីណូ​គ្មាន​ស្លាក​យីហោ​នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម នោះ​ដែរ​ទើប​បណ្តោយ​ឲ្យ​បុគ្គល​នោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ ប្រសិនបើ​មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេ​គឺ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​បណ្តោយ​ឲ្យ​បុគ្គល​ឈ្មោះ ហេង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ព្រោះ​ជា​ការបំពាន​ច្បាប់​យ៉ាង​គឃ្លើន​បំផុត​។​
​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ចាប់តាំងពី​បុគ្គល​ឈ្មោះ ហេង បើក​ល្បែងស៊ីសង​នៅ​កាស៊ីណូ​ច្រក​ដា ចៅ​ច្រក​ដូង​៧​ដើម ហើយ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​គឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើត​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទប់ស្កាត់​សកម្មភាព​របស់​បុគ្គល​ឈ្មោះ ហេ​ហ ជាបន្ទាន់​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មេ​បញ្ជាករ​កងរាចអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះ​ទេ ហើយ​បែរជា​បណ្តោយឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ស្រុក​មេមត់ ស្រុក​ត្បូងឃ្មុំ និង​ស្រុក​ពញាក្រែក​៕

Filed in: ព័ត៌មានជាតិ