ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ជនសង្ស័យ​ចំនួន​១៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រាជធានី​ភ្នំពេញ ៖ ក្រៅ​ពី​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខណ្ឌ​ដង្កោ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏​មិន​ភ្លេច​ការងារ​បង្ក្រាប​ផងដែរ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​១៤​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ក្រោយ​ពី​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​មួយចំនួន​ឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​ដូច​ភ្លៀងរលឹម​។​
​
ការបង្ក្រាប​បាន​ជនសង្ស័យ​គ្រឿងញៀន​ទាំង​១៤​នាក់ ៣​ករណី​ផ្សេង​គ្នា រួមមាន ៖
​ករណី​ទី​១ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួយ​០២​នាក់ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​កប់​ភ្លុក និង​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​
​
ជនសង្ស័យ​ទាំង​០២​នាក់​មាន ៖ ១ ឈ្មោះ នី ចាន់និត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​អង្គ​កូ ឃុំ​ព្រែកត្រែង ស្រុក​ស្អាង ខេត្ត​កណ្តាល​។​, ២ ឈ្មោះ ខាត់ សុខ​ខេ​ម ហៅ ញ៉ាញ់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​បា​គូ ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​
​
ករណី​ទី​២ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួយ​០២​នាក់ កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សួន​មិត្តភាព សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
​
ជនសង្ស័យ​ទាំង​០២​នាក់​មាន ៖ ១ ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ចក្រី​ទីង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​, ២ ឈ្មោះ ឈឿន សាន ហៅ ញ៉ាញ់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្រុកកំណើត ភូមិ​ក្រសាំង ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​
​
ករណី​ទី​៣ ៖ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់ (​ក្នុងនោះ​ស្រី​០៣​នាក់​) កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​ណុ​ច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ភូមិ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។
ជនសង្ស័យ​ទាំង​១០​នាក់​មាន ៖ ១ ឈ្មោះ សួង សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ២ សួស ណាវី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រើស​អេតចាយ​, ៣ ឈ្មោះ ឯក សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ទូរ​សព្ទ​, ៤ ឈ្មោះ សុខ លី ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៥ ឈ្មោះ វី ចិត្ត្រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៦ ឈ្មោះ ណន ភាព ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៧ ឈ្មោះ ផេង សុង​ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៨ ឈ្មោះ យឹម ធា​រី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ៩ ឈ្មោះ ទិ​ត្យ សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​, ១០ ឈ្មោះ យ៉ាន់ ថម​មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទាំង​១០​នាក់​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​
​ចាប់​យក​វត្ថុតាង​សរុប​រួម​មាន ៖
-​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១២​កញ្ចប់ តូចធំ​
-​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន​
-​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​
-​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម​ ៕
#PhnomPenhGRK
​

Filed in: ព័ត៌មានជាតិ