ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ និង​ម៉ាឡៃ ១​ម៉ឺន​គ្រួសារ​ទៀត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារៈ​ប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មួយ​ម៉ឺន​គ្រួសារ​ទៀត នៅក្នុង​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​សម្រាប់​ការសួរសុខទុក្ខ និង​ចែក​អំណោយ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក៏​ធ្វើ​ឡើង​នៅ​ពីរ​ទីតាំង​ដូចនឹង​ថ្ងៃទី​២១ និង​២២ ខែតុលា ផងដែរ​។ ទី​តាំងទី​១ ធ្វើ​នៅ​ស្រុក​អូរជ្រៅ​ចម្ងាយ ១៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​ទី​តាំងទី​២ ធ្វើឡើង​នៅ​ស្រុក​ម៉ាឡៃ ចម្ងាយ​ពី​ទី​តាំងទី​១​ប្រមាណ​ជា ៤០​គីឡូម៉ែត្រ​។​

​ខេត្ត​បន្ទាយមានជ័យ ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​។ ខេត្ត​បន្ទាយមានជ័យ ក៏​ក្លាយជា​ខេត្ត​រង​ការលិចលង់​ធ្ងន់ធ្ងរ​ជាងគេ​មួយ​ផង​ដែរ​។ ក្រុង​-​ស្រុក​ចំនួន​៦ របស់​ខេត្ត​នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ​រួមមាន​៖ ក្រុង​សិរី​សោ​ភណ្ឌ ក្រុង​ប៉ោយប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ ៕

 

Filed in: ព័ត៌មានជាតិ