ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក ម៉ែន វិបុល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​តុលា និង​លើក​ទិសដៅ​ការងារ​ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​។ កិច្ចប្រជុំ​នេះ ក៏​មាន​ការត្រួតពិនិត្យ និង​បូក​សរុប​លទ្ធផល នៃ​ការអនុវត្ត​ការងារ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២០​ផងដែរ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ អគារ ខ សាលាខេត្ត ។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​លោក លោកស្រី អភិបាលរង​ខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក​ទាំង​៨ លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ លោក លោកស្រី នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​កងកម្លាំង​មាន​សមត្ថកិច្ច គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​លើ​ការងារ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​កំឡុង​ពេល​ប្រទេស​កម្ពុជា ក៏​ដូចជា​ខេត្ត​ស្វាយរៀង ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​នានា​បណ្តាលឲ្យ​មាន​ជំនន់​ទឹកភ្លៀង​កន្លងមកនេះ ដូចជា​ការរួមសាមគ្គីគ្នា​ទប់​ទឹក​នៅ​កំណាត់​ផ្លូវ​ស្ពាន​តា​ហោ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង ជាពិសេស​ក្នុង​កិច្ចការ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ការអនុវត្ត​ច្បាប់​ចរណ៍​ផ្លូវគោក​ថ្មី ការឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដោយ​ជំងឺ​កូវី​ដ​១៩ និង​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​ជាដើម​។​

ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏​បាន​ដាក់ចេញ​នូវ​ទិសដៅ និង​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ៖
១- មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​បន្ត​តាមដាន​អំពី​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​កម្ពស់​ទឹក​នៅ​ក្នុង​ខេត្ត​ឲ្យបាន​ជាប្រចាំ ដើម្បី​រដ្ឋបាល​ខេត្ត​មាន​វិធានការ ទុកជា​មុន​ក្នុង​ករណី​កម្ពស់​ទឹក​មាន​ការកើនឡើង​។​
២- មន្ទីរ​កសិកម្ម រុក្ឋា​ប្រមាញ់ និង​នេសាទ​ខេត្ត ត្រូវ​បន្ត​ចុះ​ពិនិត្យ​ទិន្នផល​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ និង​ផលប៉ះពាល់​ដំណាំ​ដោយ​ជំនន់​ទឹកភ្លៀង​កន្លងមក ដើម្បី​ត្រៀម​ពូជស្រូវ និង​ដំណាំ​ផ្សេងៗ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​នៅពេល​ទឹក​ស្រ​ក​។​
៣- អាជ្ញាធរ​ពាក់ព័ន្ធ និង​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បន្ត​ការ​សហការ​អនុវត្ត​វិធានការ​សុខាភិបាល​ទៅលើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នៅតាម​មូលដ្ឋាន​ឱ្យ​បាន​ជាប់​ជាប្រចាំ​។​
៤- មន្ទីរជំនាញ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ពិនិត្យ​ជួសជុល​បន្ទាន់​នូវ​កំណាត់​ផ្លូវ​ណា ដែល​រង​ការខូចខាត​ខ្លាំង ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​រោងចក្រ​។
៥-​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​អនុវត្ត​កាតព្វកិច្ច​បង់ពន្ធ​អចលនទ្រព្យ និង​ពន្ធ​មធ្យោបាយ​ធ្វើដំណើរ ឲ្យបាន​ទាន់​ពេលវេលា​។​
៦-​ត្រូវ​បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​បរិស្ថាន នៅតាម​ទីប្រជុំជន​នានា​។
៧- ពង្រឹង​កិច្ច​ការងារ​ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន និង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ឲ្យមាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ