ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ទេសរដ្ឋមន្ត្រី គន់ គីម ត្រូវមាត់​សម្តេច​តេជោ ព្រោះ​មិន​ហ៊ាន​ចាយលុយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ស្តីបន្ទោស បន្ទាប់ពី​រូបលោក​មិន​ហ៊ាន​ចាត់ចែង​លុយ ដែល​សម្តេច​ទម្លាក់​ឱ្យ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​រឿង​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទម្លាយ​ក្នុង​ពេល​សម្តេច​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​នា​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លោក​ទេសរដ្ឋមន្ត្រី បាន​រាយការណ៍​ពី​ស្ថានភាព​នៃ​ផល​ប៉ះពាល់ និង​ទំហំ​ប្រាក់​ដែល​មាន​ក្នុង​ដៃ​សម្រាប់​ដោះស្រាយ ហើយ​ក៏​ស្នើសុំ​ប្រើ​កញ្ចប់​ថវិកា​សម្តេច​ទម្លាក់​ជំ​ហ៊ាន​ទី​មួយ​ចំនួន ១០​ម៉ឺន​ដុល្លារ​។ ក្រោយ​ឃើញ​ការរាយការណ៍​នេះ សម្តេច​តេជោ ក៏​បាន​ស្តីបន្ទោស​លោក​ទេសរដ្ឋមន្ត្រី គន់ គីម តែម្តងុំ​។ សម្តេច​តប​ថា ថវិកា​នេះ​ឱ្យ​យក​ទៅ​ដោះស្រាយ​បញ្ហា និង​ជួយ​ប្រជាពលរដ្ឋ មិនមែន​ឱ្យ​យក​ទៅ​ឱប​នោះឡើយ​។​

​តែ​ទោះ​យ៉ាងណា​ក្រោយ​ពី​ការ​ស្តីបន្ទោស​បែប​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ទម្លាក់​ថវិកា​បន្ថែម​ចំនួន ១០​ម៉ឺន​ដុល្លារ​ទៀត សម្រាប់​ដោះស្រាយ​ការលំបាក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​

​សម្រាប់​លោក​ទេសរដ្ឋមន្ត្រី គន់ គីម បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ដ៏​ល្បី​ឈ្មោះ​ថា ការស្តីបន្ទោស​របស់​ស​ម្តេច គឺ​ប្រៀប​ដូចជា​ឪពុក​ស្តីបន្ទោស​កូន នៅពេល​មាន​បញ្ហា​ខុសឆ្គង​។ ដូច្នេះ​លោក​គ្មាន​អ្វី​ទោមនស្ស ឬ​អាក់អន់ស្រពន់ចិត្ត​នោះឡើយ ហើយ​មាន​តែ​ការប្រឹងប្រែង​បម្រើ​ការងារ​ជូន​សម្តេច និង​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុង​តួនាទី​ជា​អ្នកប្រតិបត្តិ​លើ​ការងារ​គ្រោះមហន្តរាយ​នេះ​។​

​សូមបញ្ជាក់​ថា លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាម​ជា​សេនាធិការ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​លើ​ការងារ​គ្រោះមហន្តរាយ បាន​ចុះ​មក​ឈរជើង​ជាប់​ជាប្រចាំ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ក្នុងកំលុងពេល​រង​ការ​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង​នេះ​។ ក្រៅ​តែ​ពី​ខេត្ត​បន្ទាយមានជ័យ លោក​ក៏​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្ត​រង​ការ​ជន់​លិច​ដទៃ​ដូចជា​ពោធិ៍សាត់ បាត់ដំបង និង​ប៉ៃលិន​ជាដើម ដើម្បី​ពិនិត្យ​ស្ថានភាព​រងគ្រោះ និង​ដាក់​ចេញ​នូវ​ដំណោះស្រាយ​៕

 

Filed in: ព័ត៌មានជាតិ