ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ពលរដ្ឋ​១.០៣០​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ស្រុក​បន្ទាយមាស​បាន​ទទួល​អំណោយ​ស្បៀងអាហារ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​ចំនួន​១.០៣០​គ្រួសារ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​វត្ត​អង្គ​ខាងត្បូង ស្រុក​បន្ទាយមាស​ខេត្ត​កំពត បាន​ទទួល​អំណោយ​ស្បៀងអាហារ​មនុស្សធម៌​ពី​សាខា​កាកបាទក្រហម​ខេត្ត​កំពត ដែល​វិធី​នេះ​មាន​ការចួលរួម​ពី​សំណាក់ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​នាវា​នុវត្តន៍ លោក ជាវ តា​យ អភិបាលខេត្ត លោក ជឹង ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក លោកស្រី សមាជិក រដ្ឋសភា​និង​រាជរដ្ឋាភិបាល​មួយ​ចំនួន និង​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។​

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នាពេលនេះ ដែល​ជានិច្ចកាល​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់​រួមសុខ​រួម​ទុក្ខលំបាក​និង​ដោះស្រាយ​រាល់​បញ្ហា​ធំ​តូច របស់​ប្រទេសជាតិ និង​ប្រជាជន​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​ជាក់ស្ដែង ក្នុងស្ថានភាព ដែល​រាជធានី និង​ខេត្ត​មួយចំនួន​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ថ្មីៗ​នេះ សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត តែងតែ​បាន​ចុះ​ជាប់​ដើម្បី​សួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​ដើម្បី​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ព្រោះ​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​លំបាក​កង្វល់រ​បស់​ថ្នាក់ដឹកនាំ​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​បញ្ជាក់​ដែរ​ថា ឆ្នាំ​នេះ​បើ​ទោះបី​រាជធានី និង​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​ខេត្ត​កំពត មាន​ការរង​ផលប៉ះពាល់​តិចតួច មិន​ដូច​ឆ្នាំ​មុន​ឡើយ ទាំងនេះ​ដោយសារ​កត្តា​នៃ​ការអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​មាន​ការរីកចម្រើន​ដែល​អាច​ធ្វើឲ្យ​ការបញ្ចៀស​ទឹក​បាន​លឿន ហើយ​ទឹកជំនន់​នេះ​មិនមែន​ជំនន់​ដោយ​ទឹក​ទន្លេមេគង្គ​ឡើយ​គឺជា​ជំនន់​ភ្លៀង​។​

​តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​សំណូមពរ​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវតែ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន​ថែម​ទៀត ជាពិសេស​មើលថែរក្សា​កូនចៅ ឲ្យបាន​ល្អ ក្នុងពេល​ទឹក​មិនទាន់​ស្រក និង​រស់នៅ​ឱ្យ​មាន​អនាម័យ ហូប​ស្អាត​ផឹក​ស្អាត ដើម្បី​បង្ការ​និង​បញ្ចៀស​ការគ្រោះថ្នាក់​និង​ជំងឺ​ផ្សេងៗ​កើតឡើង​ដោយ​យថាហេតុ​។​

​ជាមួយ​នេះ​លោក​ក៏​បាន​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សាខា​កាកបាទក្រហម​ខេត្ត យុវជន​និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម ព្រមទាំង​សប្បុរសជន​នានា ដែល​បាន​ចូលរួម​យកចិត្តទុកដាក់​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អន្តរាគមន៍ និង​ដោះស្រាយ​ជួយ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​និង​ឆ្លើយតប​មាន​ប្រសិទ្ធភាព ដោយ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រង​គ្រោះ​ខ្វះខាត​ស្បៀងអាហារ ឬ​ស្លាប់ ដោយសារ​ជំនន់​ទឹកភ្លៀង​នេះឡើយ​នៅក្នុង​ខេត្ត​កំពត​។

​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួម​និង​អ្នកពាក់ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​តាមដាន​សភាពការណ៍​ឬ​ស្ថានភាព​ទឹកជំនន់​ឲ្យបាន​ជាប់​ជាប្រចាំ ប្រសិនបើ​មាន​បញ្ហា​កើតឡើង ត្រូវ​ជួយ​អន្តរាគមន៍ ឬ​រាយការណ៍​មក​ថ្នាក់លើ ដើម្បី​ដោះស្រាយ​ឆ្លើយតប​ជួយ​ឲ្យបាន​ទាន់​ពេលវេលា​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខ្វះខាត​ស្បៀងអាហារ ឬ​គ្រោះថ្នាក់​ស្លាប់​ដោយ​ទឹកជំនន់​និង​គ្មាន​ការអន្តរាគមន៍​និង​ដោះស្រាយ​ឡើយ​។​

​ចំពោះ​អំណោយ​ដែល​ចែក​ជូន​ពលរដ្ឋ​ទាំង​១០៣០​គ្រួសារ នា​ឱកាស​នោះ​ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេះ ទឹកត្រី​១​យួរ ទឹក​ស៊ី​អុីវ​១​យួរ ស្ករស​មួយ​គីឡូក្រាម និង​ថវិកា ៤​ម៉ឺន​រៀល​។​

​ស្របគ្នា​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត​ប៉ែន ស៊ីម៉ន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​គ្រូពេទ្យ​១០​ម៉ឺន​រៀល យុវជន​កាកបាទក្រហម​ខេត្ត ២០​ម៉ឺន​រៀល អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ១០​ម៉ឺន​រៀល ប្រជា​ការពារ ២០​ម៉ឺន​រៀល និង​កងកម្លាំង​ទាំង​បី​ប្រភេទ ៣០​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ