ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​យក​សម្ភារៈ​ចាំបាច់ បំពេញតម្រូវការ គ្រួសារ​រងគ្រោះ​ព្រោះ​ទឹកជំនន់ ៥០​គ្រួសារ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ និង​លោកជំទាវ គង់ សំ​អូន ប្រធាន​ក្រុមការងារ ចុះជួយ​សង្កាត់​ព្រៃ​ស អមដំណើរ​ដោយ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និង​ក្រុមការងារ បាន​នាំយក តង់​ចំនួន​៥០ ធុង​ស្តុក​ទឹក​ចំនួន​៥០ ព្រមទាំង​ដឹក​ទឹកស្អាត ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹកជំនន់ ចំនួន​៥០​គ្រួសារ ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដែល​ពួកគាត់​មាន​តម្រូវការ​ចាំបាច់​ជាខ្លាំង និង​មាន​សំណូមពរ​មកកាន់​លោក រ័ត្ន ស្រ៊ាង ត្រូវការ​តង់​ដើម្បី​សង់​ជម្រក​នៅ​ទីទួល​សុវត្ថិភាព បន្ទាប់ពី​គាត់​បាន​ជម្លៀស​ខ្លួន​ចេញពី​ផ្ទះ​ដែល​កំពុង​លិច​ទឹក និង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ ក៏​ដូចជា​ខ្វះ​ធុង​ស្តុក​ទឹក​ផងដែរ​។​

​ក្នុងឱកាស ចុះ​ចែក​តង់ ធុង​ស្តុក​ទឹក និង​ដឹក​ទឹកស្អាត ដាក់​ជូន​ពលរដ្ឋ​ដែល​ខ្វះខាត ទាំង​៥០​គ្រួសារ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួប​ជួយ​គ្រួសារ​កម្មករសំណង់​មួយ​គ្រួសារ ដែល​បាត់បង់​ការងារ​ធ្វើ គ្មាន​ជម្រក​សមរម្យ និង​ខ្វះ​លទ្ធភាព​ចិញ្ចឹម​គ្រួសារ ដោយ​លោក រ័ត្ន ស្រ៊ាង បាន ឧបត្ថម្ភ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ធុង​ស្តុក​ទឹក តង់ ព្រមទាំង ជួយ​គាត់​ឲ្យបាន​ការងារ​សំណង់ ធ្វើ​ភ្លាមៗ ដើម្បី​ទទួលបាន​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ជា​បន្ត​ទៅមុខ​៕

Filed in: ព័ត៌មានជាតិ