ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អំណោយ សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ នាំយក​ទៅ​ចែកជូន​ដល់​ប្រជា​ពលរដ្ធ​រស់នៅ​តំបន់​ដាច់ស្រយាល​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ប្រាសាទ​បាល័​ង្គ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បន្ត​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​តេជោ​ហ៊ុនសែន បន្ត​ចែកជូន​ប្រជាពលរដ្ឋ​ចំនួន ៣២៧​គ្រួសារ រស់នៅ​ភូមិ​ដាច់ស្រយាល​នៃ​ឃុំ​សា​គ្រាម​គឺ​ភូមិ​ពាម​អាទិត្យ​ចំនួន​១៣៤​គ្រួសារ និង​ភូមិ​វាល​ចាស់​ចំនួន​៨៩​គ្រួសារ ព្រមទាំង​បងប្អូន​នៅ​ឃុំ​ដូង​ចំនួន​១០៤​គ្រួសារ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ដែល​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះដែរ ឯកឧត្តម សុខ លូ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ ។​

​ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ មានប្រសាសន៍​លើកឡើង​ថា ក្រោយពី​បាន​ទទួលដំណឹង​ពី​លោក​មេឃុំ​ថា បងប្អូន​មាន​ការលិចលង់​ភ្លាម ឯកឧត្តម​បាន​ចាត់​អោយ​លោក​អភិបាលស្រុក​រៀបចំ​បញ្ជី​ឈ្មោះ​ដើម្បី​នាំយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​អត់​ស្បៀងអាហារ​ហូប​នោះទេ​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​តែងតែ​មាន​កាកបាទក្រហម​ចុះ​ជួយ​ជា​និច្ច ទោះបី​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។​

​លើសពីនេះ​ទៀត ឯកឧត្តម​បាន ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​ស្រុក រួម​ទាំង​កម្លាំង បី​ប្រភេទ និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់ យ៉ាង​ជិតដិត​បំផុត ដើម្បី​ងាយស្រួល​ជួយ​អន្តរាគមន៍ សង្គ្រោះ​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​នៅ​ពេល​ណា​ដែល​មាន​ករណី​លិចលង់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ចាស់ៗ ក្មេងៗ​លេង​ទឹក​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ជា​យថាហេតុ ការពារ​ពី​សត្វ​អ​សិរ​ពិស​តិច​នៅ​ខាង​ជាដើម ៕

Filed in: ព័ត៌មានជាតិ