ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ពី​ជ្រុង​មួយ​ថ្មី​ទៀត នៃ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បន្ទាប់ពី​មាន​ការ​ជន​លិច ក្នុង​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្ន​ពេញ​មួយ​រយៈមក នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​ហាក់​ស្រក​ទឹក​ចុះ​បន្តិច ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្លះ​សម្រេចចិត្ត ចូល​ទៅ​នៅ​បណ្តើរៗ ដើម្បី​មើល​ថែ​និង​បោសសម្អាត​ផ្ទះសម្បែង និង​រៀបចំ​ទុកដាក់​សម្ភារៈ​ដែល​ខូចខាត​។​

​ដោយ​បាន​ទទួល​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​តាមដាន​សុខទុក្ខ​របស់​ពលរដ្ឋ​រងគ្រោះ ដោយ​យកចិត្តទុកដាក់​ផង​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខណ្ឌដង្កោ បាន​បន្ត​បញ្ជូន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ដល់​ទីតាំង​លិច​ទឹក ដើម្បី​ចូលរួម​ជាមួយ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចេញ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បន្ត ដោយ​ជួយ​រៀបចំ​និង​ដឹកជញ្ជូន​សម្ភារៈ និង​ជូន​ពួកគាត់ ត្រឡប់​ទៅ​កាន់​ផ្ទះ​ពួកគាត់​វិញ ចំពោះ​ផ្ទះ​ណា​ដែល​អាច​ចូល​នៅ​បាន ព្រមទាំង​ជួយ​ដុសលាង​បោសសំអាត​ផ្ទះសម្បែង ជូន​ដល់​ពលរដ្ឋ​ដែល​ត្រឡប់ ចូល​រស់នៅ​វិញ និង​ដឹក​ទឹកស្អាត​ជូន​គាត់​ប្រើប្រាស់​យ៉ាង​សកម្ម​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ