ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពិធី​ប្រកាស​សមាសភាព ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ជ្រុង​ពពេល និង បើក​វេទិកា​សាធារណៈ ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ និង​មន្ត្រីរាជការ​ជុំវិញ​ឃុំ​ជ្រុង​ពពេល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​រំដួល ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​សមាសភាព ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ជ្រុង​ពពេល និង​ដឹកនាំ​វេទិកាសាធារណៈ ជាមួយ​ក្រុមប្រឹក្សា​ឃុំ មេភូមិ និង​មន្ត្រីរាជការ​ជុំវិញ​ឃុំ​ជ្រុង​ពពេល​ទាំងអស់ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ។​

​វេទិកា​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ អភិបាល​ស្រុក​រំដួល ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រំដួល និង​តំណាង​ប្រជាពលរដ្ឋ ផងដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង ជូន​ចំពោះ​ក្រុមប្រឹក្សាឃុំ មេភូមិ និង​មន្ត្រីរាជការ​ទាំងអស់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ និង​មេភូមិ បន្ត​យកចិត្តទុកដាក់​បន្ថែម​បម្រើ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​រាល់​កង្វល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា ជាពិសេស​បង្ក​ភាពស្និទ្ធស្នាល និង​ស្អាតស្អំ​ជាមួយ​ប្រជាពលរដ្ឋ ពោរពេញ​ដោយ​ការគោរព​។​

​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់បន្ថែម​ថា ទោះបី​កន្លែង​ធ្វើការ​របស់​យើង​តូច​មែន ប៉ុន្ដែ​ក្រុមប្រឹក្សា​ឃុំ និង​មេភូមិ មាន​ការទទួលខុសត្រូវ​ខ្ពស់​ណាស់ ចំពោះ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ត្រូវ​បំពេញ​បុព្វសិទ្ធិ​-​តួនាទី ឲ្យបាន​ខ្ជាប់ខ្ជួន​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូ​ន​ផងដែរ​។​

​ជាមួយគ្នានេះ កង្វល់ និង​សំណូម​ប្រជាពលរដ្ឋ​មួយចំនួន​ដូចជា​ផ្លូវ​ក្នុង​ឃុំ និង​អគ្គិសនី ដែល​ក្រុមប្រឹក្សា​ឃុំ​និង​មេភូមិ បាន​លើកឡើង​ក្នុង​វេទិកា​នេះ បកស្រាយ និង​ដោះស្រាយ​យ៉ាង​ច្បាស់លាស់​ដោយ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​ទទួលបាន​ការអបអរ​សាទរ ពី​តំណាង​ប្រជាពលរដ្ឋ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ