ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​ក្រុម​ការងា​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក នៅ​ស្រុក​ស្ទោង ដែល​កំពស់​ទឹក​លើស​កំរិត​ប្រកាស​អោយ​ប្រុងប្រយ័ត្ន​បន្តិច​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​សៅរ៍ ១​កេ​ី​ត ខែ​កត្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ធំ បាន​អមដំណើរ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពង់ធំ ចុះ​ពិនឹត្យមើល​ស្ថាភាព​ទឹកជំនន់​ស្ទឹង​ស្ទោង នៅ​ស្រុក​ស្ទោង ។ អស់​រយ​:​ពេល​ប្រហែល ០១​សប្តាហ៍​កន្លង​ហើយ មាន​ភ្លៀង​ធ្លាក់​ជា​ហូរហែ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្ទោង និង​ផ្នែក​ផ្ទៃ​រង​ទឹកភ្លៀង​ខាងលើ​បាន​ធ្វើឲ្យ​ស្ទឹង​ស្ទោង មាន​ជំនន់ កម្ពស់​ទឹកបាន​ឡើង​ដល់​កម្រិត​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន​៥.៨​ម៉ែត្រ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ។​

​ក្នុង​ការចុះ​ពិនឹត្យមើល​ទឹកជំនន់​ពេលនេះ​គឺ ចុះ​មើល​តាម​ដងស្ទឹង​ពី​ផ្នែក​ខាង​ក្រោម​នៅ​ចំនុច​សំណង់​ទ្វារ​ទឹក​បត់​ត្រង់ ឃុំ​ម្សាក្រង រហូត​ដល់​ទំនប់​អាងទឹក​៣០​កញ្ញា​នៅ​ផ្នែក​ខាងលើ ។ ក្នុង​ពេល​ចុះ​មើល​នេះ​សង្កេតឃើញថា ៖
១.​សំណង់​ទ្វារ​ទឹក​កាត់​ស្ទឹង នៅ​ឃុំ​ម្សាក្រង​(៨​ទ្វារ​) បាន​បើក​ទាំងអស់​និង​ទ្វារ​ទឹក​ក្បាល​ប្រឡាយ​មេ ក៏​បើក​ដែរ​ទឹក​ហូរ​ចេញ​លឿន​មិន​ស្ទះ បណ្តាល​ឲ្យ​លិចលង់​នៅ​ទីនោះ​ឡើយ​
២.​អាងទឹក​៣០​កញ្ញា​មានទឹក​ពេញ នៅសល់​កម្ពស់​បម្រុង​ប្រហែល ១.៥​ម៉ែត្រ មាន​ទឹក​ហូរ​ចេញ​តាម​ទ្វារ​ទឹក​រំដោះ​ទឹក​ចូលក្នុង​ស្ទឹង​និង​តាម សំណង់​បង្ហៀរ​ដោយ​សុវត្ថិភាព​
៣.​កម្ពស់​ទឹក​ស្ថិត​នៅ​លើស​ពី​កម្រិត​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន​បន្តិច​បន្តួច​នេះបាន​បណ្តាលឲ្យ​មាន​ការលិចលង់ នៅ​ចំនុច​ទីប្រជុំជន​ស្រុក​ស្ទោង រួមមាន ៖
-​លិច​ផ្លូវជាតិ​លេខ​៦ (​ផ្លូវ​ចាស់​ពី​គល់​ស្ពាន​ថ្ម​ចាស់ ដល់​ផ្លូវ​វាង​ទីរួមស្រុក​) កម្ពស់ ២០​ស​.​ម ប្រវែង ២០០០​ម៉ែត្រ​
-​លិច​ផ្លូវលំ សណ្តរ​ស្ទឹង​ផ្នែក​ខាង​លើ​ផ្លូវជាតិ​លេខ​៦ ចំនួន ០២​ខ្សែ​ប្រវែង​ប្រហែល ៥០០០​ម៉ែត្រ​
-​ប៉ះពាល់​ដី​ស្រែ​ប្រហែល​៣៥០​ហិកតា និង​លិច​ដី​ភូមិ និង​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល ៤០០​ខ្នង ៕

Filed in: ព័ត៌មានជាតិ