ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដង្ហែរ​អង្គ​កឋិន​សាមគ្គី វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស នៅ​វត្ត​នាគ​និគ្រោធារាម

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព អាជ្ញាធរ​មូលដ្ឋាន ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចំណុះជើងវត្ត​នាគ​និគ្រោធារាម បាន​ដង្ហែរ​អង្គ​កឋិន​សាមគ្គី វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស នៅ​វត្ត​នាគ​និគ្រោធារាម នៅ​ភូមិ ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន​។​

​មានប្រសាសន៍​សំណេះសំណាល​កាន់​ពុទ្ធបរិស័ទ និង​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ជាពិសេស ការ​ប្រារព្ធ​អង្គ​កឋិនទាន​នា​ថ្ងៃនេះ អាច​ប្រព្រឹត្តទៅបាន ក៏​អាស្រ័យ​ដោយ​ប្រទេស​ជាតិ មាន​សុខសន្តិភាព​ពេញបរិបូរណ៍ ស្ថិតក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​ការពិត​ណាស់ កត្តា​សុខសន្តិភាព ជម្រុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ មានឱកាស​ពេញលេញ ក្នុង​ការបំពេញ​កុសលផល​បុណ្យ ទៅ​តាម​ជំនឿ​សាសនា ដែល​ជា​ផ្នែក​មួយ ក្នុង​ការចូលរួម​ចំណែក​លើ​ការអភិវឌ្ឍ ជាមួយ​រាជរដ្ឋាភិបាល ឲ្យមាន​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។​

​គូរ​បញ្ជាក់ថា​៖ អង្គ​កឋិន​សាមគ្គី​នេះ ផ្តួចផ្តើមឡើង​ដោយ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ផាន់ មេបញ្ជាការរង​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចំណុះជើងវត្ត​វត្ត​នាគ​និគ្រោធារាម ដែល​បាន​មូលមតិ​គ្នា ជា​ឯកច្ឆ័ន្ទ​ផ្តើម​ធ្វើ​អង្គ​កឋិនទាន និង​វេរ​ប្រគេន​បច្ច័យ ចំនួន ៥៥.៥០០.០០០​រៀល ដើម្បី​ផ្សាភ្ជាប់​វិស័យ​អាណាចក្រ ជាមួយ​ផ្នែក​ពុទ្ធចក្រ រួមចំណែក​កសាង​សមិទ្ធផល​នានា នៅក្នុង​វត្ត​នាគ​និគ្រោធារាម ស្រុក​កោះសូទិន ដែល​ជា​លើក​កម្ពស់​ដល់​វិស័យ​ព្រះ​សាសនា ឱ្យមាន​ការរីកចម្រើន ផងដែរ​៕

Filed in: ព័ត៌មានជាតិ