ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​សប្បុរសធម៌​ពី ព្រះសង្ឃ​វត្ត​ឥន្ទ​ញ្ញាណ និង​សប្បុរសជន​នានា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​រសៀល​ថ្ងៃ​សៅរ៍ ១​កើត ខែ​ក​ក្តិក ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ព្រះសីហនុ ទទួល​អំណោយ​សប្បុរសធម៌​ពី ព្រះសង្ឃ​វត្ត​ឥន្ទ​ញ្ញាណ ឯកឧត្តម លោក ជំទាវ លោក​ឧកញ៉ា លោកស្រី ដែល​បាន​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ។

​ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះសង្ឃ​វត្ត​ឥន្ទ​ញ្ញាណ និង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោកស្រី ដែល​បាន​ចូលរួម​ក្នុង​ការងារ​សង្គម និង​បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ គ្រឿង​បរិភោគ មាន មី ទឹកត្រី ទឹក​ស៊ី​អ៉ីវ ក្រ​ម៉ា និង​ថវិកា ដល់​សាខា​កាកបាទក្រហម​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ ។

​ឯកឧត្តម គួច ចំរើន សង្ឃឹម​ជឿជាក់ថា សប្បុរសជន​នឹង​បន្ត​សកម្មភាព​មនុស្សធម៌​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ក៏ដូចជា​អាជ្ញាធរ​ខេត្ត ក្នុង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​ក្នុង​ខេត្ត​ព្រះសីហនុ បន្តទៀត ៕\

Filed in: ព័ត៌មានជាតិ