ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​ដឹកនាំ​មន្ដ្រីរ​​ដ្ឋ​បាលខ​ណ្ខ​យក​អំណោយ​ចែក​ជូន​បងប្អូន​បង​ប្រជា​ពលរដ្ធ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​យប់ ថ្ងៃ​សុក្រ ១៤​រោច ខែ​អស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ២០,០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រដ្ឋបាល​ខណ្ឌ ដើម្បី​នាំយក​អំណោយ​មួយចំនួន​របស់​រដ្ឋបាល​ខណ្ឌ សង្កាត់​ទាំង​១១ ទី​រួម​ផ្សារ​ទាំង​៣ និង​អំណោយ​ពី​សប្បុរសជន​មួយចំនួនទៀត ប្រគល់ជូនរ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​

​អំណោយ​ដែល​រដ្ឋបាល​ខណ្ឌ បាន​នឹង​កំពុង​ធ្វើ​ការប្រគល់​ជូន​នៅពេល​នេះ​រួមមានៈ ថវិកា​ប្រមាណ​ជាង ៨,៤០០,០០០​រៀល​, អង្ករ​ចំនួន ២០​បាវ ស្មើរ​នឹង ១,០០០Kg, ទឹកត្រី ១០០​យួរ​, មី ៦៦​កេស​តូច​, ត្រីខ ០៤​កេស​ធំ និង​កន្ទេល​៤០ រួមទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​មួយចំនួន​ទៀត​ផងដែរ ៕

Filed in: ព័ត៌មានជាតិ