ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​ខេត្ត​កំពត​ក្រើនរំលឹក​ឲ្យ​អាជ្ញាធរ កងកម្លាំង​និង​ជំនាញ​ត្រូវ​ត្រៀម​មធ្យោបាយ​ជួយសង្គ្រោះ​ពលរដ្ឋ​ក្នុង​ហេតុការណ៍​ទឹកជំនន់​កើតឡើង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បើទោះបី​ភ្លៀង​ធ្លាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ បណ្ដា​ធ្វើឱ្យ​រាជធានី ខេត្ត​មួយចំនួន ទទួល​រងគ្រោះ​នូវ​ផលប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​នេះ​ក្ដី ប៉ុន្តែ​ខេត្ត​កំពត​នៅ​មិនទាន់​មាន​បញ្ហា​កើតឡើង​ដោយ​ជំនន់​ទឹកភ្លៀង​ឡើយ​នៅ​ទូទាំង​ខេត្ត​។​

​ការលើកឡើង​បែប​នេះ​របស់​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត លើក​ទី​៣០ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០២០ ដែល​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ និង​បណ្ដា​កងកម្លាំង​ឯកភាព​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បញ្ជាក់​ឲ្យដឹងថា​នៅក្នុង​បណ្ដា​ភូមិសាស្ត្រ​ខេត្ត​កំពត មាន​ភ្លៀង​ធ្លាក់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ដូច​បណ្ដា​រាជធានី​ខេត្ត​ពិសេស​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ​ផងដែរ​។ ប៉ុន្តែ​តាម​ការសង្កេត​ជាក់ស្ដែង​និង​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្រុងស្រុក ជំនន់​ទឹកភ្លៀង​មិនបាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ឬ​រង​គ្រោះ​ដោយ​គ្រោះមហន្តរាយ​អ្វី​ឡើយ ។ នៅតាម​ដងព្រែក​កំពត និង​នៅ​ទំនប់​ទឹក​វា​រី​អគ្គិសនី​កំចាយ ក៏​ពុំ​បាន​ធ្វើឱ្យ​កើត​ការព្រួយបារម្ភ ឬ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលដំណាំ​ស្រែចំការ ឬ​អាយុជីវិត​មនុស្ស​សត្វ​អ្វី​ឡើយ​ដែរ​។​

​ប៉ុន្តែ​បើ​ទោះ​បី​យ៉ាង​នេះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា នៅពេលនេះ រដ្ឋបាលខេត្ត បាន​ត្រៀមលក្ខណៈ​គ្រប់​មធ្យោបាយ និង​ស្បៀងអាហារ​សម្រាប់​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ក្នុង​ហេតុការណ៍​កើតឡើង​ដោយ​គ្រោះ​ជំនាន់​ទឹកភ្លៀង​នេះហើយ​ផងដែរ​។ តែ​បញ្ហា​នេះ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ដល់​គ្រប់​បណ្ដា​អាជ្ញាធរ​ក្រុង ស្រុក អង្គភាព​កងកម្លាំង​ប្រដាល់​វុ​ធ និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ត្រូវតែ​មាន​ការយកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន ត្រៀម​លក្ខណៈ​គ្រប់​មធ្យោបាយ​ចូលរួម​សហការ​គ្នា ឲ្យបាន​សស្រាក់សស្រាំ​នៅ​ចំពោះមុខ​ហេតុការណ៍​កើតឡើង​ដោយ​ចៃដន្យ យើង​មិន​ត្រូវ​ធ្វេស​ប្រហែល​ឬ​មើលស្រាល​ចំពោះ​បញ្ហា​ទឹកជំនន់​នេះ​បានឡើយ ព្រោះ​គ្រោះធម្មជាតិ​គ្មាន​អ្នកណា​មើល​បានដឹង​មុន​ឡើយ​។

​ពិសេស​ជាង​នេះ អាជ្ញាធរ​ក្រុង​ស្រុក ត្រូវតែ​ប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ត្រៀម លក្ខណៈ​បង្ការ​គ្រប់​មធ្យោបាយ ទាំង​ទូក និង​ទូក​កាណូត​ម៉ាស៊ីន ឬ​ទីទួល​សុវត្ថិភាព ស្បៀងអាហារ ថ្នាំពេទ្យ​ដើម្បី​ទុក​ជួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាពលរដ្ឋ​នៅពេល​ជួប​ហេតុការណ៍ គ្រោះមហន្តរាយ​ដោយ​ចៃដន្យ​ដោយសារ​ជំនាន់​ទឹកភ្លៀង​នេះ​កើតឡើង គឺ​យើង​មិន​ត្រូវ​ទុក​ឱ្យ ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ឬ​ស្លាប់​ដោយ​យើង​មិន​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​បានឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ