ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​លេខ​ទូរស័ព្ទ​១០​ខ្សែ ដើម្បី​ប្រជាពលរដ្ឋ​ទាក់ទង​ពេល​ត្រូវការ​ជំនួយ​សង្គ្រោះ​ទឹកជំនន់

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​បន្ដ​ប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​១០​ខ្សែ ដើម្បី​ប្រជាពលរដ្ឋ​ទាក់ទង​ពេល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់ ពាក់ព័ន្ធ​ករណី​ទឹកជំនន់ នៅ​ខណ្ឌ​ដង្កោ​។​

​លេខ​ទូរស័ព្ទ​ត្រូវ​បាន​បែក​ចែក​ជា​ពីរ​ក្រុម ដោយ​មួយក្រុម​សម្រាប់​មូលដ្ឋាន​សង្កាត់​ស្ពានថ្ម ដែល​មាន​លោក ឃួ​ង ស្រេង ជា​ប្រធាន​ផ្ទាល់​តែម្ដង រួមមាន​៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406​។​

​ដោយឡែក​សម្រាប់​ក្រុម​ការងារ ដឹកនាំ​ដោយ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ នៅ​សង្កាត់​ព្រែកកំពឹស និង​សង្កាត់​រលួស រួមមាន​៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697​។​

​គួរ​ជម្រាប​ថា មូលដ្ឋាន​សង្កាត់​ចំនួន​៥ ក្នុង​ខណ្ឌ​ដង្កោ កំពុង​រង​នូវ​ការវាយប្រហារ​យ៉ាងដំណំ​ពី​ទឹកជំនន់ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​រយ​នាក់ កំពុង​ធ្វើ​ការសង្គ្រោះ​ប្រជាពលរដ្ឋ និង​ជម្លៀស​ចេញពី​លំនៅឋាន ដើម្បី​ទៅ​យក​ទីទួល​សុវត្ថិភាព ខណៈ​ដែល​អាជ្ញាធរ​បាន​និង​កំពុង​ព្យាយាម​ជួយសង្គ្រោះ​យ៉ាងសកម្ម ៕

Filed in: ព័ត៌មានជាតិ