ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ខណ្ឌដង្កោរ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នៅ​រាត្រី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​នឹងបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ត្រូវបាន​អាជ្ញាធ​រ​បញ្ជូ​លមកកាន់​ទីតាំង​សុវ​ត្តិ​ភាព​ចំនួន​២​ទីតាំង ដែល​ទី​តាំងទី​១​នៅក្នុង​បុរី​ភព​ថ្មី​កួរស្រូវ​២ និង​ទី​តាំងទី​២​គឺ​នៅ​មុខ​ផ្សារ​ព្រែក​ជ្រៃ ។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព ដែល​សម្តេច​បាន​ប្រើ​ពាក្យ​ថា «​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព​ស្រួច ទាំង​កងទ័ព​តំបន់ ក៏ដូចជា​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​បាន​ធ្វើ​កិច្ចការ​បាន​ល្អ និង​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​»​។ សម្តេច​ក៏​បាន​កោតសរសើ​រ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រឹងប្រែង​ដោយ​ខ្លួនឯង រួមទាំង​ការជួយ​របស់​អាជ្ញាធរ ដោយ​រាជរដ្ឋាភិបាល ដោយ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​សំណូមពរ និង​អំពាវនាវ​៣​ចំណុច ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យកចិត្តទុកដាក់​ដូចតទៅ​៖
​ទី​១) គឺ​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដោយ​មាន​ការប្រុងប្រៀប​ជាមុន ត្រូវ​ពិនិត្យមើល​ទីកន្លែង​ជា​មុន ដើម្បី​ឆ្លើយតប​នៅពេល​ដែល​ដឹក​ជញ្ជូន​ទៅ​កាន់​ទីនោះ​

​ទី​២) បន្ទាប់​ពី​ទឹក​ស្រ​ក សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ប្រជាជន​ទៅកាន់​មូលដ្ឋាន​ដើម​វិញ

​ទី​៣) ត្រូវ​ផ្គត់ផ្គង់​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​ខិតខំ​ព្យាបាល​ជំងឺ​ប្រសិនបើ​មាន​ជំងឺ​កើតឡើង​។

​សម្តេច​ក៏​អំពាវនាវ​ចំពោះ​ប្រជាជន​ត្រូវ​ការពារ​នៅ​ជំងឺ​ខ្លួនឯង តាមរយៈ​ការ​អនាម័យ កុំ​ទទួល​ទាន​ទឹក​មិន​ស្អាត​ដែល​នាំទៅ​ដល់​ជំងឺរាគ​រួស​ក្អួត​នាំមក​នូវ​ការលំបាក​បន្ថែមទៀត​។ សម្ដេច​ស្នើ​ឲ្យមាន​គ្រូពេទ្យ​ប្រចាំការ​នៅ​តំបន់ ដែល​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​ផងដែរ​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ក្នុង​ការសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​រហូត​មកដល់ពេលនេះ មាន​ប្រមាណ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ដែល​ថវិកា​នេះ​រាជរដ្ឋាភិបាល​មិន​បាន​អំពាវនាវ​ទេ ប៉ុន្តែ​សប្បុរសជន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។ សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​ទៀត​ថា ការចុះពិនិត្យ​ស្ថានភាព​របស់​ប្រជាពលរដ្ឋ​នេះ​ទៀតសោត ក៏​ព្រោះ​ចង់​ឃើញ​ស្ថានភាព​ជាក់ស្ដែង មិន​ចង់​ត្រឹម​ស្ដាប់ និង​មើល​របាយការណ៍​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​រាយការណ៍​ជា​បន្ដបន្ទាប់​គ្រប់​ពេល​នោះ​ទេ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ទៀតថា បន្ទាប់​ពី​ជម្លៀស​ប្រជាជន​មក​កាន់​កន្លែង​មាន​សុវត្ថិភាព​ហើយ ត្រូវ​ផ្ដល់​នូវ​ការថែទាំ​សុខភាព ផ្ដល់​អាហារ ថ្នាំពេទ្យ​គ្រប់ពេល​ទាំងអស់ មិន​ឲ្យ​ខ្វះខាត​នោះ​ឡើយ​។ នៅ​ក្នុង​ការពិនិត្យ​មើល​ស្ថានភាព​ទឹកជំនន់​នេះ សម្ដេច​តេជោ​បាន​ផ្ដល់​នូវ​ចំណុច​អនុសាសន៍​សំខាន់​ចំនួន​០៣​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​ផងដែរ ៖
​ទី​១) ក្នុង​ដំណាក់កាល​នៃ​វិបត្តិកូ​វីដ​១៩ ត្រូវតែ​រួម​គ្នា​ទប់ស្កាត់​បង្កា​រការ​ចម្លងជំងឺ​កូវី​ដ​១៩
​ទី​២) រួម​គ្នា​ទប់ទល់​ដោះស្រាយ​នូវ​គ្រោះ​ទឹកជំនន់​ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ន​នេះ
​ទី​៣) រួមគ្នា​ដោះស្រាយ​ក៏ដូចជា​ស្ដារឡើងវិញ​ក្រោយពេល​កូវី​ដត្រូវបាន​បញ្ចប់ និង​ទឹកជំនន់​ស្រក​ទៅវិញ​៕
​

 

Filed in: ព័ត៌មានជាតិ