ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះសីហនុ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​រៀបចំ​កិច្ចប្រជុំ ស្តីពី​ការ​បូកសរុប​លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​៩​ខែ ឆ្នាំ​២០២០ និង​ទិសដៅ​បន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការចូលរួម​ពី​គណៈ​ស្នងការរង នាយ នាយរង​ការិយាល័យ អធិការ​ក្រុង​ស្រុក​ទាំងអស់ រួម​ទាំង​នាយ នាយរង​ប៉ុស្តិ៍​ទាំងអស់​ផងដែរ​។

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​ថា​លទ្ធផល​កិច្ចប្រតិបត្តិការ​៩​ខែ​កន្លងមកនេះ​គឺ​បានមកពី​ការរួមចំណែក​យ៉ាង​សកម្ម​ចំពោះ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ហើយ​លោក​ឧត្តមសេនីយ៍​ស្នថការ​ក៏​បាន​កោតសរសើរដ​ល់​កងកម្លាំង​ជំនាញ ជា​ពិសេស​បាន​នាំយក​ប្រសាសន៍​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ …

-​ជូន​ដល់​កងកម្លាំង​ទាំងអស់ និង​បាន​ជំរុញ​លើកទឹកចិត្ត​បន្ថែម​ដល់​កងកម្លាំង​ជំនាញ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​បន្ថែម​ដល់​ការងារ​ជំនាញ​របស់​មន្ត្រី​ក្រោម​ឱវាទ​ខ្លួន​ដើម្បី​បន្ត​ពង្រឹង​កិច្ចប្រតិបត្តិការ និង​ទិសដៅ​បន្ត​ទៅមុខ​ទៀត​អោយ​កាន់តែ​មាន​ប្រសឹទ្ធិភាព​ខ្ពស់​ដើម្បី​រួមចំណែក​ការពារស​ន្តិ​សុខ សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ខេត្ត ជាពិសេស​នោះ​ត្រូវ​ត្រៀម​លក្ខណៈ​អោយបាន​គ្រប់គ្រាន់​១០០​ភាគរយ​ដើម្បី​ត្រៀម​បង្ការ​ការពារ​ទប់ស្កាត់​នៃ​ការរង​ឥទ្ធព​ល​ភ្លៀង​ដែល​កំពុង​កើតឡើង​ចំពោះមុខ​៕

Filed in: ព័ត៌មានជាតិ